បាញ់ហយទឹកត្រីផែ្អម

  • 2020-03-27 12:33:24 AM
  • ចំនួនមើល 326 ដង

គ្រឿងផ្សំ៖
បាញ់ហយ១គ.ក
សាច់គោ ១ខាំ ហាន់ស្តើងៗ
សាច់ជ្រូកបីជាន់ ២ខាំ លៀងអោយស្អាត
ខ្ទឹមបារាំង កន្លះមើម ហាន់ស្តើងៗ
ខ្ទឹមស ១ដើម ហាន់ស្តើងៗ
សាឡាដ៏ ២ខាំ ដាក់ត្រាំក្នុងទឹកអំបិលពី ១០ ទៅ ១៥នាទី ដើម្បីលាងជំរះសារធាតុគីមី
ត្រសក់ ២ផ្លែ ចិតសំបកចេញខ្លះ ហើយចិតជាបន្ទះៗ
ជីគ្រប់មុខ១ក្បង់ដៃ បេះយកស្លឹកហើយលៀងអោយស្អាត
ខ្ទឹមស ២មើម ហាន់ជាបន្ទះស្តើងៗ
អំបិល ១ចុងស្លាព្រាកាហ្វេ
ម្រិចបន្តិច
ទឹកប្រេងខ្យង១ស្លាបព្រាកាហ្វេ
ប្រេងឆា ១ស្លាបព្រាបាយ
ប្រេងអូលីវ ឬ ប្រេងឆា ស្លាបព្រាកាហ្វេ
គ្រឿងធ្វើទឹកត្រីផ្អែម៖

ក្រូចឆ្មារ ២ ទៅ ២ស្លាបព្រាបាយកន្លះ
ស្ករត្នោត២ស្លាបព្រាបាយ
ខ្ទឹមស២មើម ហាន់ស្តើងៗ
ទឹកត្រី ២ស្លាបព្រាបាយកន្លះ
អំបិលកន្លះស្រាបព្រាកាហ្វេ
ស៊ុបមាន់ខ្នរ កន្លះស្រាបព្រាកាហ្វេដើម្បីបន្ថែមរសជាតិ
សណ្តែកដីលីង ២ស្លាបព្រា
ម្ទេស ១ផ្លែ
ទឹក២០០មល
វិធីធ្វើទឹកត្រីផ្អែម៖
ដាក់ ស្ករត្នោតចូលទៅក្នុងឆ្នាំងបើកភ្លើងកំដៅហើយកូរ រួចដាក់ខ្ទឹមសចូល បន្ទាប់មកដាក់ទឹក និង ទឹកត្រីចូលរួចដាំអោយពុះ។
បន្ថែមអំបិល ទឹកក្រូចឆ្មារ និងស៊ុបមាន់ខ្នរ ដាំអោយពុះម្តងទៀតហើយលើកចេញ។
ពេលយកទៅញ៉ាំអ្នកអាចបន្ថែម ម្ទេស និង សណ្តែកដីតាមចំណូលចិត្ត។
ចំណាំ៖ ទឹកត្រីនេះត្រូវធ្វើអោយបានយ៉ាងតិច ១ ម៉ោងមុនយកទៅញ៉ាំដើម្បីអោយមានរសជាតិឆ្ងាញ់។
(ទឹកត្រីនេះអាចរក្សាទុកនៅក្នុងទូទឹកកកបានជិតមួយខែ)
របៀបរៀបបាញ់ហយ៖
រៀបបាញ់ហយក្នុងចាន ឬ ថាស ហើយលាបប្រេងដែលលាយជាមួយស្លឹកខ្ទឹមពីលើ។

របៀបចំអិនសាច់៖
ដាំទឹកអោយពុះហើយដាក់សាច់ជ្រូកបីជាន់ចូល ទុកអោយឆ្អិនល្មមសឹមលើកចេញ។
ដាក់ ប្រងឆា១ស្លាបព្រាបាយចូលទៅក្នុងខ្ទះហើយកំដៅអោយក្តៅបន្ទាប់មក ដាក់ខ្ទឹមស ខ្ទឹមបារាំង កូរអោយឡើងក្រហម និងមានក្លិនឈ្ងុយ
បន្ទាប់មកដាក់សាច់គោ ម្រេច អំបិល ប្រេងខ្យង ឆារហូតអោយឆ្អិនល្មម។

របៀបញ៉ាំ៖
ជាធម្មតាការញ៉ាំបាញ់ហយមុនដំបូងយើងយកសាឡាដ៏មកទ្រាប់ហើយដាក់បាញ់ហយពីលើដាក់សាច់ឆា សាច់ជ្រូក៣ជាន់ ជី ត្រសក់ ហើយបត់សាឡាដ៏ចូលគ្នាទើបយកទៅជ្រលក់ក្នុងទឹកត្រីហើយទើប យកមកញ៉ាំ។
យើងខ្ញុំសូមអភ័យទោសរាល់កុំហុសឆ្គងដោយគ្មានចេតនាសំរាប់ការសរសេរក៏ដូចជាការបកប្រែ
តើប្រិយមិត្តយល់យ៉ាងណាចំពោះមុខម្ហូបនេះហើយអាចរៀនធ្វើតាមសំរាប់ពេលមានកម្មវិធីរឺក៏បុណ្យផ្សេងៗ

No photo description available.
No photo description available.


អត្ថបទថ្មី