បន្ទាប់ពីធ្វើតេស្តសុខភាពបានជោគជ័យ Fernandes នឹងត្រូវផ្ទេរមកកាន់ក្លឹបមួយនៅអង់គ្លេស ក្នុងលក្ខខណ្ឌខ្ចីជើង

  • 2020-01-14 4:47:59 PM
  • ចំនួនមើល 375 ដង

តាមប្រភពបានឲ្យដឹងថា Gedson Fernandes​ បានធ្វើតេស្តសុខភាពជាមួយក្រុមមាន់ខ្នាយតាន់ Tottenham Hotspur ជាមួយនឹងលក្ខខណ្ឌខ្ចីជើងរយៈពេល១៨ខែ ពីក្រុម Benfica ។ ការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅរយៈពេល ២៤ម៉ោងបន្ទាប់ ។

Image result for Gedson Fernandes

ក្នុងនោះផងដែរ Benfica បានព្រមព្រៀងជាមួយ Tottenham និង West Ham ប៉ុន្តែ Fernandes សម្រេចចិត្តជ្រើសយក Spurs ដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho។

ក្រុមខ្នាយតាន់ Spurs អាចទិញយក Fernandes ពី Benfica ក្នុងតម្លៃ ៥៦លានផោន បន្ទាប់ពីក្លឹបយល់ព្រមតម្លៃផ្ទេរខ្ចីជើងខ្ពស់សម្រាប់កីឡាករវ័យ ២១ឆ្នាំរូបនេះ ។

គួរបញ្ជាក់ផងដែរថា Tottenham Spurs ចង់បានខ្សែបម្រើរូបនេះដើម្បីមកជំនួស Moussa Sissoko ដែលត្រូវសម្រាករយៈពេល៣ខែ ​បន្ទាប់ពីបានធ្វើការវះកាត់ជោគជ័យលើសសៃចងនៅជង្គង់ខាងស្ដាំ ៕



អត្ថបទថ្មី