បន្ទាប់ពីឃើញ ​​ពេជ្រ​ ​សូលី​កា​ជួបទុក្ខធំ ដឹងនីកូនិយាយថាម៉េចអត់?

  • 2020-01-14 3:35:59 PM
  • ចំនួនមើល 498 ដង

ក្រោយពី​មាន​បញ្ហា​និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​និង​តាម​ប្រភព​សារ​ព៍​ត័មា​ន​ធំៗ​ទាក់ទង​នឹង​ ​ម្តាយ​របស់​តារាចម្រៀង​ល្បីឈ្មោះ​ ​ពេជ្រ​ ​សូលី​កា​ ​គេ​ឃើញ​នាងសរ​សេរ​បង្ហោះ​ពាក្យ​ប៉ុន្មាន​ឃ្លា​ ​ស្ដាប់​ហើយក៏​ក្ដុកក្ដួល​ជំនួស​ ​ជាពិសេស​នៅពេល​មានដំណឹង​ថា​ ​នាង​ក៏​មានផ្ទៃពោះ​ ​ក្រោយ​ភ្ជាប់ពាក្យ​ផង​។​ ​

​ដោយឡែក​ ​តារាចម្រៀង​ ​នី​កូ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ដៃគូ​ចម្រៀង​របស់​នាង​ ​ក៏បាន​បង្ហោះ​សារ​លើកទឹកចិត្ត​នាង​ ​ព្រមទាំង​ទម្លាយ​ថា​ ​សូលី​កា​ ​មាន​ខ្សែជីវិត​តស៊ូ​លំបាក​តាំងពី​ក្មេង​ ​ជួប​បញ្ហា​ច្រើន​រាប់​ភ្លេច​ ​។​ ​នី​កូ​ ​សរសេរ​សារ​ថា​ ​«​មកទល់​ថ្មើរ​នេះ​ខ្ញុំ​អារម្មណ៍​មិន​នៅក្នុង​ខ្លួន​ទេ​ ​ព្រោះ​បញ្ហា​របស់​គាត់​ ​តាំងពីដើមមក​ទល់​ពេលនេះ​អាច​ថា​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​ ​ដឹងរឿង​គ្រប់យ៉ាង​តាំងពី​មុន​មកទល់​ពេលនេះ​ថា​ខ្សែជីវិត​ក្មេងស្រី​ម្នាក់​នេះ​ជួប​បញ្ហា​អី​ខ្លះ​ ​តស៊ូ​យ៉ាងណា​ខ្លះ​ ​(​ខ្ញុំ​ស្គាល់​គាត់​មុន​ពួក​យើង​ចូល​ច្រៀង​ទាំងពីរ​នាក់​ ​ព្រោះ​ផ្ទះ​ជាប់គ្នា​)​ ​ទោះ​នៅ​ជិត​គ្នា​ទាស់ទែង​ ​អន់ចិត្ត​ខឹង​ខ្លាំង​យ៉ាងណា​ ​មាន​គ្រប់បែបយ៉ាង​ ​តែ​ខ្ញុំ​មិនដែល​ភ្លេច​អាណិត​ ​ភ្លេច​បារម្ភ​ពី​គាត់​ទេ​ ​រឿង​កើតឡើង​រួច​ទៅ​ហើយ​គ្រប់យ៉ាង​មិន​អាចប​ក​ក្រោយ​ទេ​មានតែ​ពាក្យ​ថា​ស្តាយ​ ​ស្តាយក្រោយ​ចំពោះ​រឿង​ទាំងអស់​ដែល​បាន​កើតឡើង​ ​តែ​ខ្ញុំ​ពិតជា​អរគុណ​ការ​ឆ្លើយតប​ ​ជា​រួម​បង្ហាញថា​ប្អូន​រឹងមាំ​តស៊ូ​ទៅមុខ​ទៀត​ ​ជា​ម្តាយ​ ​ជា​បងស្រី​ដ៏​ល្អ​សម្រាប់​ប្អូន​ ​និង​ ​កូន​ក្នុង​ផ្ទៃ​»​ ​។​

Image result for ​ ​ពេជ្រ​ ​សូលី​កា​ នីកូ​



អត្ថបទថ្មី