នឹងស្មានមិនដល់! ផឹកទឹកដាក់គ្រាប់ជីមានអត្ថប្រយោជន៍ខ្លាំងណាស់

  • 2018-10-03 12:13:07 AM
  • ចំនួនមើល 697 ដង

មនុស្សតិចតួចបំផុតណាស់ ដែលពិសាទឹកជាមួយនឹងគ្រាប់ជី។ នេះ ប្រហែលជាដោយសារពុំទាន់ដឹងអំពីអត្ថប្រយោជន៍ដែលគ្រាប់ជីផ្តល់ឲ្យសម្រាប់សុខភាព។ អ្នកដឹងទេថាគ្រាប់ជីក៏ជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងសំបូរបែបផងដែរ រាប់តាំងពីសារធាតុសរសៃ ជាតិដែក ប្រូតេអ៊ីន វីតាមីនK ជាពិសេសសារធាតុប្រឆាំងនឹងជាតិពុលជាច្រើនមុខផ្សេងទៀត។ ថ្ងៃនេះអ្នកនឹងបានដឹងពីសារៈសំខាន់នៃគ្រាប់ជីចំពោះសុខភាពដែលអ្នកនឹងស្មានមិនដល់៖

១. ល្អសម្រាប់សក់

វីតាមីនK ដ៏សំបូរបែបទទួលបានពីគ្រាប់ជីជាសារធាតុចិញ្ចឹមយ៉ាងសំខាន់ជំរុញដល់ការលូតលាស់ ជាពិសេសប្រឆាំងនឹងបញ្ហាជ្រុះសក់។

ក្នុងនោះមានជាតិដែកដែលជាសារធាតុរ៉ែដ៏សំខាន់បំផុតចំពោះកោសិកាឈាមក្រហម ក្នុងការបំពេញតួនាទីដឹកនាំអុកស៊ីសែននិងសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់កោសិកាសក់ដើម្បីធ្វើការលូតលាស់។

រូបតំណាង

២. ជួយដល់ការសម្រកទម្ងន់

នេះជាសារៈសំខាន់មួយដែលមនុស្សភាគច្រើនចង់បានមិនថាប្រុសឬស្រីនោះទេ គឺ ការសម្រកទម្ងន់។

គ្រាប់ជីជាប្រភពនៃសារធាតុសរសៃដែលមិនត្រឹមជាតម្រូវការរបស់ប្រព័ន្ធរំលាយអាហារនោះទេ ជាពិសេសវាធ្វើឲ្យយើងមានអារម្មណ៍មួយឆាប់ឆ្អែត អស់ចំណង់បរិភោគ។ នេះជាកត្តាមួយដ៏សំខាន់ក្នុងការជួយរក្សានូវបរិមាណនៃរបបអាហារប្រចាំថ្ងៃដែលជាចំណុចចូលរួមចំណែកយ៉ាងចំបងក្នុងការសម្រកទម្ងន់។

៣. ជួយកាត់កូលេស្តេរ៉ុលមិនល្អ

គ្រាប់ជីត្រូវបានគេសិក្សាឃើញថាវាចូលរួមចំណែកកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ។

សារធាតុកូលេស្តេរ៉ុលមិនល្អអាចតោងនៅតាមជញ្ជាំងសរសៃឈាម ហើយបណ្តាលឲ្យវារួមតូច  បាត់បង់ភាពបត់បែន ដែលអាចបង្កហានិភ័យនៃជំងឺក្រិនរឹងសរសៃឈាម។ ជំងឺនេះជាកត្តាបង្កនៃជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង ហើយក៏ដោយសារសារធាតុកូលេស្តេរ៉ុលនៅផ្តុំគ្នាតាមសរសៃឈាម អាចធ្វើឲ្យស្ទះចរន្តឈាមជាពិសេសនៅខួរក្បាលនិងសរសៃឈាមចិញ្ចឹមបេះដូង។

៤. រក្សាសម្ពាធឈាម

ក្រៅពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវសារធាតុកូលេស្តេរ៉ុលមិនល្អហើយនោះ សារធាតុប៉ូតាស្យូមក៏ជាសារធាតុដ៏សំខាន់ក្នុងការជួយរក្សាសម្ពាធឈាមក្នុងកម្រិតធម្មតា ដែលជាកត្តាកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម និងជំងឺបេះដូង។

៥. ល្អសម្រាប់ភ្នែក

មិនមែនការ៉ុតប៉ុណ្ណោះទេដែលជាអាហារជំនួយភ្នែក គ្រាប់ជីក៏អាចផ្តល់អត្ថប្រយោជន៍ដូចគ្នាដែរ។ វីតាមីន A ដ៏សំបូរបែបក្នុងការ៉ុតអាចរកបានក្នុងគ្រាប់ជីផងដែរ។

វីតាមីនA ជាសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងពពួករ៉ាឌីកាល់សេរី ដែលអាចបំផ្លាញកោសិកាភ្នែកយើងបាន។ ដូច្នេះវីតាមីនភ្នែកដ៏សំខាន់មួយនេះមិនត្រឹមជួយរក្សាគុណភាពនៃចក្ខុវិញ្ញាណនោះទេ ជាពិសេសវាជួយការពារប្រឆាំងនឹងបញ្ហាភ្នែកជាច្រើនទៀតផង រាប់តាំងពីជំងឺឡើងទឹកបាយគ្រាប់ភ្នែក និងបញ្ហាខ្សោយភ្នែកជាដើម៕

រូបតំណាង

 

 

 



អត្ថបទថ្មី