នឹកស្មានមិនដល់!! Ozil ទើបតែមកលេងនៅតួកគីមិនបានប៉ុន្មានផង ក៏ជួបនឹងរឿងសំណាងអាក្រក់នេះបាត់

  • 2021-03-06 5:10:27 PM
  • ចំនួនមើល 100 ដង

ខ្សែបម្រើ Mesut Ozil ដែលទើបនឹងផ្ទេរទៅលេងនៅក្លិប Fenerbahce នៅតួកគីបានរងរបួសត្រង់ជើងខាងឆ្វេង និងអាចអវត្តមាន២ទៅ៣ប្រកួតខាងមុខ។

Mesut Ozil heartbreak as ex-Arsenal star suffers ligament damage and ruled  out of Fenerbahce's 'next few games'

អតីតកីឡាកររបស់ជម្រើសជាតិអាល្លឺម៉ង់រូបនេះបានចូលលេងក្នុងការប្រកួតរវាង Fenerbahce ទល់នឹង Antalyaspor ដែលបញ្ចប់ដោយលទ្ធផល ១ ទល់នឹង ១ ប៉ុន្តែគេបែរជារងរបួសនិងត្រូវក្រុមសង្គ្រោះសែងចេញពីទីលាន។

Mesut Ozil injury former Arsenal star provides Instagram update | Metro News

ក្រោយបានទទួលការពិនិត្យជាក់ស្ដែង Mesut Ozil មានការព្រួយបារម្ភថាគេអាចនឹងសម្រាកនៅក្រៅទីលានយ៉ាងតិចណាស់ក៏រយៈពេលបួនសប្តាហ៍ដោយគេបានសរសេរជាភាសាតួកគីក្នុងបណ្ដាញសង្គម Twitter ថា៖

ខ្ញុំពិតជាសុំទោសដែលមិនអាចជួយក្រុមរបស់ពួកយើងក្នុងការប្រកួតជាបន្តបន្ទាប់ដោយសារតែខ្ញុំមានបញ្ហាត្រង់ឆ្អឹងសន្លាក់នៃកជើង។ ខ្ញុំនឹងព្យាយាមព្យាបាលខ្លួនឲ្យឆាប់បំផុតដើម្បីអាចត្រឡប់ចូលទីលានវិញកាន់តែលឿនតាមដែលអាចធ្វើបាន។ អរគុណសម្រាប់ការគាំទ្រនិងការជូនពរឲ្យខ្ញុំឆាប់ជាសះស្បើយ។

គួរបញ្ជាក់ផងដែរថាក្លិបកាំភ្លើងធំ Arsenal បានបើកផ្លូវឲ្យ Ozil ចាកចេញមកក្លិប Fenerbahce នាខែមករាទាំងដែលនៅសល់កុងត្រាជិតកន្លះឆ្នាំទៀតដោយសារតែលោកគ្រូបង្វឹក Mikel Arteta មិនបានដាក់ឲ្យគេចូលលេង។

ពេលមកដល់ក្លិបថ្មីនេះ Mesut Ozil បានបង្ហាញខ្លួនចំនួន៧ប្រកួតហើយប៉ុន្តែនៅមិនទាន់រកគ្រាប់បាល់បាននៅឡើយទេធ្វើឲ្យមានការលើកឡើងថាការផ្ទេរទៅលេងនៅទឹកដី តួកគី របស់គេអាចនឹងមិនជោគជ័យដូចការគ្រោងទុក៕

Ozil រកមិនបាន១គ្រាប់សោះក្នុង៥ប្រកួត ធ្វើឲ្យក្រុម Fenerbahce  ធ្លាក់ដល់ចំណាត់ថ្នាក់លេខ៣នៅលីគកំពូលទួរគី | សារព័ត៌មាន នគរវត្ត


អត្ថបទថ្មី