ទោះបែកសាច់រាងម៉ាប់បន្តិចមែន តែ ខ្លឹម ស្រីគា នៅតែស្រស់ស្អាតគួរឱ្យស្រឡាញ់ដដែល!

  • 2019-09-23 1:20:48 PM
  • ចំនួនមើល 183 ដង

អ្នករាល់គ្នាច្បាស់ជាបានស្គាល់កញ្ញា ខ្លឹម ស្រីគា ដែលជាអតីតបវរកញ្ញាឯកកម្ពុជា Miss Grand Cambodia ឆ្នាំ ២០១៧ ជាក់ជាមិនខាន ។ ប៉ុន្តែមួយរយៈចុងក្រោយនេះតារាស្រីមុខមានមន្តស្នេហ៍រូបនេះមិនសូវបានលេចមុខមាត់ក្នុងកម្មវិធីសិល្បៈប៉ុន្មានទេ ដោយត្រូវមមាញឹកជាមួយមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ ។ លើសពីនេះ ខ្លឹម ស្រីគា ធ្វើឱ្យហ្វេនៗមានការហួសចិត្តជាខ្លាំងអំពីរូបសម្ផស្សដ៏ប្រែប្រួសខុសឆ្ងាយរបស់នាង ។

ជាក់ស្ដែងបើយោងតាមរូបភាពជាច្រើនសន្លឹកដែលតារារូបនេះបានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវរូបរាងដ៏ធាត់ទ្រលុកទ្រលន់មានក្បាលពោះធំសាច់ម៉ាប់ៗខុសឆ្ងាយពីពេលនាងទើបចូលសិល្បៈដំបូងៗខ្លាំងណាស់ ។ ប៉ុន្តែយ៉ាងណាមិញ ខ្លឹម ស្រីគា នូវតែមានទម្រង់មុខមាត់អំណោយទានស្រស់ប្រិយប្រិមជាទីចាប់អារម្មណ៍ពីហ្វេនៗដដែល ៕



អត្ថបទថ្មី