ទើប​លេង​ឲ្យ Inter ​បាន ៤ លើក Sanchez ​ប្រឈម​ខកខាន​ដល់​ឆ្នាំ ២០២០

  • 2019-10-17 3:16:20 PM
  • ចំនួនមើល 160 ដង

ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

afbcash

នៅ​ប្រកួត​មិត្តភាព​រវាង​ឈីលី-កូឡុំប៊ី​កាល​ពី​ថ្ងៃ​សោរ៍​សប្តាហ៍​មុន តារា​ឆ្នើម Alexis Sanchez ​ត្រូវ​បាន​ប្តូរ​ចេញ​ភ្លាមៗ​នៅ​នាទី ៨៨ ក្រោយ​កើត​បញ្ហា​របួស​ផ្នែក​ក​ជើង។

តាម​រយៈ​ការ​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ខ្សែ​ប្រយុទ្ធ​ស្លាប​ដែល United ដាក់​ឲ្យ Inter ខ្ចី​ជើង គឺ​ប្រឈម​នឹង​ខកខាន​ការ​ចូលរួម​ប្រកួត​ដល់​រយៈ​ពេល ៣ ខែ​ឯ​ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកចាត់ការ​ជម្រើស​ជាតិ​ឈីលី ក្រោយ​មាន​ការ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ជំងឺ​នៅ​ថ្ងៃ​អង្គារ។​

បញ្ជាក់​ថា Sanchezទើប​តែ​ចូលរួម​ការ​ប្រកួត​ឲ្យ Inter ​បាន ៤ លើក​គត់ ក្រោយ United ​បើក​ផ្លូវ​ឲ្យ​ចាកចេញ​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង។ សព្វថ្ងៃ Inter ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២ នៅ Serie A តាម​ប្រកិត​ពិន្ទុ​ជាមួយ Juventus ក្រោយ​បញ្ចប់​ការ​ប្រកួត​ជុំ​ទី ៧៕



អត្ថបទថ្មី