ទើបតែប្រកាសថាមានទម្ងន់សោះ ពេលនេះ ឌី សូនីតា បានសម្រាលកូនហើយ

  • 2020-10-23 3:21:50 AM
  • ចំនួនមើល 103 ដង

ភ្នំពេញ៖ កាលពីថ្ងៃទី ២០ តុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្ដែង និងតារាចម្រៀងស្រីដ៏ល្បីឈ្មោះកញ្ញា ឌី សូនីតា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបង្ហោះវីដេអូ បង្ហាញប្រាប់ថាកំពុងពរពោះកូនដំបូងជិតគ្រប់ខែរួចមក។ មូលហេតុ នាងសម្រេចចិត្តយកកូនមុនរៀបការ ក៏ព្រោះមានមូលហេតុផ្ទាល់ខ្លួន ហើយតារារូបនេះ ក៏បានធ្វើការសូមទោសទៅកាន់ទស្សនិកជន និងហ្វេននាងផ្ទាល់ដែលទើបតែបង្ហាញថាខ្លួនកំពុងពរពោះយ៉ាងដូច្នេះ។

យ៉ាងណាមិញ បើទោះបី ទើបតែបង្ហាញថាខ្លួនកំពុងពរពោះជិតគ្រប់ខែទៅហើយក្ដី ក៏មានអ្នកគាំទ្រជាច្រើនបានសម្ដែងនៅក្ដីរំភើប និងលើកទឹកចិត្តដល់នាងស្ទើរតែគ្រប់គ្នា ហើយមិនមានការរិះគន់ឬមិនពេញចិត្តនោះទេ ។ ក្នុងនោះដែរ មុននេះបន្តិច កញ្ញា ឌី សូនីតា ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតរបស់នាង ដោយនាងទើបតែសម្រាលបានកូនដំបូងមុននេះផងដែរ។

ដោយឡែក បន្ទាប់ពីសម្រាលកូនដោយជោគជ័យ ហើយកូនមានសុខភាពល្អផងនោះ ក្រុមគ្រួសារបានបង្ហាញនៅអារម្មណ៍យ៉ាងសប្បាយរីករាយ ពោរពេញដោយស្នាមញញឹមគ្រប់គ្នា។ ម្យ៉ាងវិញទៀត ក្រោយដឹងដំណឹងនេះរួច មានហ្វេនៗជាច្រើន បានចូលរួមអបអរសាទរដល់តារាស្រីរូបនេះ ដែលបានក្លាយជាអ្នកម៉ាករបស់គេ គ្រប់គ្នាតែម្ដង។ បើងាកទៅមើលមុខកូន កញ្ញា ឌី សូនីតា វិញ មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ ហើយគួរឲ្យស្រលាញ់ខ្លាំង ទោះទើបនឹងកើតមុននេះក៏ដោយ៕



អត្ថបទថ្មី