ទើបតែដឹងថាស្ពៃក្ដោប គឺជាឱសថព្យាបាលជម្ងឺដំបៅក្រពះដ៏មានប្រសិទ្ធភាពបែបនេះសោះ!

  • 2019-12-11 3:31:18 AM
  • ចំនួនមើល 430 ដង

ស្ពៃក្តោប គឺជាបន្លែដ៏ពេញនិយមមួយប្រភេទនៅស្រុកយើង ហើយវាក៏ជាអាហារធម្មជាតិដែលគេប្រើសម្រាប់ព្យាបាលជំងឺដំបៅក្រពះបែបធម្មជាតិផងដែរ ។ មានគ្រូពេទ្យជាច្រើនបានប្រើវាអស់រយៈពេលច្រើនឆ្នាំ ហើយក្នុងការព្យាបាលជំងឺដំបៅក្រពះមុនពេលប្រើថ្នាំផ្សះ ។

បន្លែមួយនេះសម្បូរទៅដោយវីតាមីន C ដែលជាអង់ទីអុកស៊ីដង់មួយប្រភេទជួយបង្ការ និងព្យាបាលការបង្ករោគដោយមេរោគក្រពះ H. pylori ។ ការបង្ករោគមួយនេះភាគច្រើនជាមូលហេតុនៃជំងឺដំបៅក្រពះតែម្តង ។ តាមពិតទៅ ការសិក្សាលើសត្វជាច្រើនបានបង្ហាញថា ស្ពឹកក្តោបមានប្រសិទ្ធភាពព្យាបាល និងបង្ការបញ្ហាដំបៅនៅផ្លូវក្រពះពោះវៀនបានយ៉ាងទូលំទូលាយដោយរួមទាំងដំបៅក្រពះផងដែរ ។
សម្រាប់មនុស្សវិញ ការសិក្សាថ្មីបានសង្កេតឃើញថា ការញ៉ាំទឹកស្ពៃក្តោបស្រស់រាល់ថ្ងៃអាចជួយព្យាបាលជំងឺដំបៅក្រពះយ៉ាងមានប្រសិទ្ធភាពជាងការព្យាបាលធម្មតា ។

Image result for ស្ពៃក្ដោប

ជាក់ស្តែង ក្នុងការសិក្សាមួយដែលមានអ្នកចូលរួមប្រមាណ ១៣នាក់ដែលសុទ្ធសឹងតែមានជំងឺដំបៅក្រពះ និងផ្លូវរំលាយអាហារខាងលើទាំងអស់ ដោយពួកគេតម្រូវឲ្យញ៉ាំទឹកស្ពៃក្តោបស្រស់ៗ ៩៤៦មីលីលីត្រក្នុងមួយថ្ងៃ ។ លទ្ធផលឃើញថា ដំបៅរបស់អ្នកទាំងអស់នោះបានជាក្រោយពីធ្វើបែបនេះបាន ៧ ទៅ១០ថ្ងៃ ។ នេះមានន័យថា ការព្យាបាលតាមបែបធម្មជាតិមួយនេះអាចជួយឲ្យដំបៅជាលឿនជាងការព្យាបាលធម្មតារហូតដល់ ៣.៥ ទៅ ៦ដងឯណោះ ។ ការសិក្សាមួយផ្សេងទៀតបានឲ្យដឹងថា អ្នកជំងឺដំបៅក្រពះ ១០០នាក់ដែលបានញ៉ាំទឹកស្ពៃក្តោបក្នុងចំនួនដូចគ្នាដែរនោះ ឃើញថា ក្នុងរយៈពេលមួយសប្តាហ៍ក្រោយពីព្យាបាលរួច គឺអត្រាអ្នកលែងមានរោគសញ្ញាមានរហូតដល់ ៨១ភាគរយឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវនៅមិនទាន់រកឃើញសារធាតុណាមួយដែលជំរុញដល់ភាពជាសះស្បើយរបស់ស្ពៃក្តោបចំពោះដំបៅក្រពះនេះនៅឡើយទេ ហើយក៏មិនទាន់មានការសិក្សាថ្មីណាមួយបញ្ជាក់នៅឡើយដែរ។
អ្វីដែលគេដឹងនោះគឺថា ទឹកស្ពៃក្តោបមានសារធាតុជាច្រើនដែលអាចជួយបង្ការ និងជួយឲ្យដំបៅក្រពះឆាប់ជា ។ លើសពីនេះទៅទៀត ស្ពៃក្តោបសម្បូរវីតាមីន C ដែលមានសមត្ថភាពជួយការពារដែរ ៕



អត្ថបទថ្មី