ទីបំផុត! អ៉ីរ៉ង់ ព្រមទទួលស្គាល់ថាខ្លួនជាអ្នកបា ញ់យន្តហោះអ៊ុយ ក្រែន អោយធ្លាក់

  • 2020-01-11 4:59:42 PM
  • ចំនួនមើល 610 ដង

អ៉ីរ៉ង សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​ យន្ដហោះ ប៊ូអ៊ីង ៧៣៧-៨០០ ខាងលើនេះ​ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) និងបានធ្លាក់ក្រោយហោះឡើងបានបន្តិចប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិ អ៊ីម៉ាម ខូមៃនី ក្នុងរដ្ឋធានីតេហេរ៉ង់ ។ជាយន្តហោះប្រភេទ ប៊ូអ៊ីង ៧៣៧-៨០០​ ដឹកអ្នកដំណើរសរុបចំនួន១៧៦នាក់ បាន ធ្លាក់នៅក្បែរអាកាសយានដ្ឋាន អ៊ីម៉ាម ខូមៃនី នៅក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់​ ដោយមានគោលដៅ ឆ្ពោះទៅកាន់អាកាស យានដ្ឋាន អន្តរជាតិ បូរីស្ពីល នៃរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន។យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់​ប្រទេស​អ៊ីរ៉ង់បាន​ឲ្យដឹង​ថា​ ចំពោះ​យន្ដហោះប្រភេទប៊ូអ៊ីង ៧៣៧-៨០០ គឺបានធ្លាក់នៅជាយរដ្ឋធានីតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់​ ដែលបាន​បង្កឲ្យ​អ្នកដំណើរ​ និងនាវិកចំនួន ១៧៦នាក់នៅលើយន្តហោះបានស្លា​ ប់​បាត់​បង់​ជីវិត​ទាំង​អស់​តែម្តង​។ យ៉ាង​ណា​មិញ​ នៅថ្ងៃ​សៅរ៍​ ទី​១១​ ខែ​មករា​ ឆ្នាំ​២០ ២០​ នេះ​ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ខាងលើ​បាន​ធ្លាក់​ និង​បង្ក​ឲ្យ​មនុស្ស​ចំនួន​ ១៧៦នាក់​បាន​ស្លា​ ប់​​បាត់បង់​ជីវិត​ គឺដោយសារតែ​អ៊ីរ៉ង់​ជាអ្នកបាញ់​ទម្លាក់។ក្នុង​នោះ​ដែរ​ អ៉ីរ៉ង់បានបន្ទោសលើកំហុសឆ្គង ដែលបង្កឡើងដោយកត្តាមនុស្ស ទើបជាហេតុបណ្តាលឲ្យមានការបាញ់ទម្លាក់ យន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែនដោយអចេតនា នៅទីក្រុងតេហេរ៉ង់។ នេះ​បេីយោងតាម​ការ​ចុះ​ផ្សាយ​ពី​អង្គភាព​សារព័ត៌មាន​ Fresh News នៅមុននេះបន្តិច ដោយដក​ស្រង់​ការចេញ​ផ្សាយ​ពី​ស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ផ្ទាល់ ។

ប្រិយមិត្តជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ   



អត្ថបទថ្មី