ទីបំផុត! សាកសពនារីវ័យក្មេងជនជាតិអង់គ្លេសដែលបាត់ខ្លួន បានរកឃើញហើយ!

  • 2019-10-31 5:03:39 PM
  • ចំនួនមើល 59 ដង

ទីបំផុត សាកសពរបស់នារីវ័យក្មេងជាជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនកាលពីថ្ងៃ ២៤ ខែតុលា ឆ្នាំ ២០១៩នោះ បានរកឃើញហើយ ។

តាមរយៈទំព័រហ្វេសប៊ុកផេករបស់ លោក ទៀ វិចិត្របានបង្ហោះរូបភាពសាកសពរបស់នារីរងគ្រោះ អមជាមួយសារដោយសរសេរថា៖ «ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល7ថ្ងៃមកដល់ថ្ងៃ31ខែតុលាឆ្នាំ2019នេះ បានជួបប្រទះឃើញសាកសព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំនុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ» N10°47.691E102°26.645។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង…»។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៩ មានករណីបាត់ខ្លួននារីវ័យក្មេងជាជនជាតិអង់គ្លេសមួយរូបឈ្មោះ Amelia Bambridge អាយុទើបតែ ២១ នៅលើកោះរ៉ុង នៃខេត្តព្រះសីហនុ។ ប្រតិបត្តិការតាមស្វែងរកស្រ្តីជនជាតិអង់គ្លេស ដែលកាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ រូបនោះ បើគិតមកដល់ពេលនេះមានចំនួន ៨ ថ្ងៃហើយ ដោយមានការចូលរួមដោយផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំង កងកម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត រហូតដល់១៤៧នាក់ ថែមទៀតផង៕



អត្ថបទថ្មី