ទីបំផុតសន្តិសុខ ចិត្តធំលួចរំដោះស្ត្រីចិនពីសណ្ឋាគារ ត្រូវសមត្ថកិច្ចវាយខ្នោះហើយ

  • 2021-03-05 3:49:52 PM
  • ចំនួនមើល 96 ដង

នៅថ្ងៃទី ៥ មីនា ២០២១ នេះ សមត្ថកិច្ច បានធ្វើការវាយខ្នោះ បុរសម្នាក់ដែលជាសន្តិសុខ លួចរំដោះអ្នកធ្វើចត្តាឡីស័កពីសណ្ខាគារហើយ ក្រោយបុរសរូបនេះចេញពីធ្វើចត្តាឡីស័កភ្លាមៗ ។ បុរសរូបនេះបានផ្សំគំនិតលួចរំោះស្ត្រីជនជាតិចិន ២ រូប ចេញពីកន្លែងធ្វើចត្តាឡីស័កសណ្ឋាគារសុខា ក្រោយវិលត្រឡប់មកវិញស្រាប់តែតេស្តឃើញមានផ្ទុកកូវីដ ១៩ តែម្ដង ។គួរឱ្យដឹងថា បុរសសន្តិសុខខាងលើនេះ មានឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មុខរបរសន្តិសុខសណ្ឋាគារសុខា មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ប្រទេសកម្ពុជា ជាលើកទី ៣ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសជាព្រឹត្តិការណ៍ «សហគមន ២០ កុម្ភៈ» ។ ការប្រកាសនៅថ្ងៃដំបូងសម្ដេចនាយករដ្ឋមន្ត្រីក៏បានទម្លាយឱ្យដឹងពីសន្តិសុខសណ្ខាគារសុខាមួយរូប ដែលបានផ្សំគំនិតជាមួយនឹងស្ត្រីជនជាតិ ២ នាក់ ឱ្យចេញទៅក្រៅ ហើយពេលត្រឡប់មកវិញស្រាប់តែរកឃើញមានវិជ្ជមានកូវីដ ១៩ តែម្ដង ៕



អត្ថបទថ្មី