ត្រៀមអាវរងារអោយហើយ! ចាប់ពីថ្ងៃទី២៦-២៩ អាកាសធាតុនឹងចុះត្រជាក់នៅតំបន់ខ្លះដល់ជាង១០អង្សា

  • 2019-12-23 12:36:03 PM
  • ចំនួនមើល 172 ដង

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជាយើងបាន និងបន្តទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ខ្សោយ ហើយនៅមហាសមុទ្រភាគខាងកើតហ្វីលីពីន ព្យុះទី២៩ ឈ្មោះះ ហ្វាន់ហហ្វូន (PHANFONE) បាន និងកំពុងធ្វើដំណើរឆ្លងកាត់ហ្វីលីពីន រួចបន្តដំណើរចូលសមុទ្រចិនខាងត្បូង តែមិនមានឥទ្ធិពលអ្វីដល់កម្ពុជាយើងឡើយ។ ស្ថានភាពបែបនេះធ្វើឲ្យ៖

១-ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន នឹងមានអាកាសធាតុត្រជាក់នាពេលដោយ សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សា​ ២- បណ្តាខេត្តដទៃទៀតមាន សីតុណ្ហភាពអប្បបរមា មានពី ២០-២៤អង្សា និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សា​ ។



អត្ថបទថ្មី