ត្រាំ ទាមទា៦០ពាន់ដុល្លារក្នុងមួយឆ្នាំ ប្រសិនបើចង់ឱ្យកងទ័ពអាមេរិកបន្តឈជើងនៅកូរ៉េខាងត្បូង!

  • 2019-10-31 2:11:25 AM
  • ចំនួនមើល 87 ដង

បើយោងតាមចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា ប្រធានា​ធិប​តីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានហៅប្រទេសកូរ៉េខាងត្បូងថា ជាអ្នករំលោភ​បំពាន​ដ៏ធំមួយ ហើយបានអះអាងថា សម្ព័ន្ធមិត្តអាម៉េរិកមួយនេះគួរតែបង់ប្រាក់ ៦០ពាន់លាន​ដុល្លារអាមេរិកក្នុងមួយឆ្នាំ​សម្រាប់ការឈរជើងរបស់កងទ័ពអាម៉េរិកនៅក្នុងប្រទេសនេះ ។

លោក Guy Snodgrass ដែលជាអតីតប្រធានផ្នែកប្រធានសុន្ទរកថា និងជាប្រធានផ្នែក​ទំនាក់​​ទំនងសម្រាប់​អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក James Mattis បានបើក​បង្ហាញនៅក្នុងសៀវភៅថ្មីរបស់លោក ដែលមានចំណងជើងថា ​« កាន់បន្ទាត់៖ នៅខាងក្នុងមន្ទីរ​ប៉ង់តាហ្គោនរបស់លោក Trump ជាមួយលេខាធិការ Mattis » ខណៈដែលលោកបានលើក​ឡើងពីកិច្ចជំនួបចំនួនពីរ រវាងលោក Trump និងក្រុមសន្តិសុខជាតិរបស់គាត់ នៅមន្ទីរបញ្ច​កោណកាលពីខែកក្កដា ឆ្នាំ ២០១៧ និងខែមករាឆ្នាំ ២០១៨ ។

តាមលោក Snodgrass បានឱ្យដឹងថា លោក Trump បានសាកសួរម្តងហើយម្តងទៀត​អំពីតម្លៃនៃការឈរជើងរបស់កងទ័ពអាម៉េរិកនៅឯក្រៅប្រទេស នឹងបានស្នើដល់មន្រ្តីជាន់​ខ្ពស់​រួមមានរដ្ឋមន្រ្តីការពារជាតិ Mattis ហើយនិងរដ្ឋមន្រ្តីក្រសួងការបរទេស បន្ទាប់លោក Rex Tillerson ថា តើកងទ័ពអាចត្រូវបានដកចេញពីប្រទេសមួយចំនួន មាន​ដូចជាកូរ៉េខាងត្បូង ជប៉ុន និងអាល្លឺម៉ង់ដែរឬយ៉ាងណា ។ វាជាកិច្ចព្រមព្រៀងដែលបរាជ័យ ដោយលោក Trump ត្រូវបានគេដកស្រង់សម្តី​ដែលនិយាយកាលពីខែមករា ឆ្នាំ២០១៨ ថា ប្រសិនបើ (កូរ៉េខាងត្បូង) ផ្តល់ប្រាក់ឱ្យយើង ៦០ពាន់​លានដុល្លារក្នុងមួយឆ្នាំ ដើម្បីរក្សាកងទ័ពរបស់យើងនៅបរទេសនោះ វាជាការមិនអីទេ ។ បច្ចុប្បន្នសហរដ្ឋអាមេរិក ដាក់កងទ័ពប្រហែល ២៨.៥០០នាក់ នៅកូរ៉េខាងត្បូង​ ដើម្បី​រារាំង​ការឈ្លានពានរបស់កូរ៉េខាងជើង ។ វត្តមានកងទ័ពនេះ​ ក៏ត្រូវបានគេមើលឃើញថា ​ជាការប្រឆាំងនឹងការកើនឡើងនៃយោធារបស់ចិននៅក្នុងតំបន់ ។

កូរ៉េខាងត្បូង បានកាត់ថ្លៃមួយផ្នែកនៃការថែទាំរបស់ទាហានដោយយល់ព្រមចំណាយ ៨៧០លានដុល្លារនៅឆ្នាំនេះ ។ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ បានចាប់ផ្តើម​ចរចាគ្នា ដើម្បីបន្តកិច្ចព្រមព្រៀងចែករំលែកតម្លៃសម្រាប់ឆ្នាំក្រោយ ដោយមានរបាយការណ៍​មួយចំនួនបាននិយាយថា សហរដ្ឋអាមេរិកចង់ឱ្យកូរ៉េខាងត្បូងបង់ ៥ពាន់លានដុល្លារ ៕



អត្ថបទថ្មី