តើអ្នកគួរញ៉ាំផ្លែឈើនៅពេលណា ដើម្បីទទួលបានវីតាមីន ១០០% ?

  • 2019-12-19 3:28:59 AM
  • ចំនួនមើល 229 ដង

​គុណ​សម្បត្តិ​របស់​ផ្លែ​ឈើ​មាន​ច្រើន​ណាស់ ​និង​ថែម​ទាំង​មាន​វីតាមីន​ច្រើន​យ៉ាង​លើស​លុប។ ​យ៉ាង​ណា​ក៏​ដោយ ​វា​អាច​ជា​គុណ​វិបត្តិ​​ទៅ​វិញ​បើ​អ្នក​ហូប​ផ្លែ​ឈើ​មិន​ត្រឹម​ត្រូវ​តាម​​ក្បួន​ខ្នាត ​និង​ពេល​វេលា។ ដូច្នេះ​តើ​ពេល​​ណា ​ដែល​គួរ​បរិភោគ​ផ្លែ​ឈើ ​ដើម្បី​ឲ្យ​រាង​កាយ​ទទួល​បាន​អត្ថប្រយោជន៍? ​

​ជា​ដំបូង ​អ្នក​ត្រូវ​ដឹង​ពី​​ស្ថាន​ភាព​សុខភាព​របស់​ខ្លួន​ឯង​សិន ​៖

១. ​បើ​អ្នក​មាន​​ជំ​ងឺ​ក្រពះ ​ឬ​​មាន​ដំបៅ ​មិន​គួរ​​ទទួល​ទាន​ផ្លែ​ឈើ​មុន​ញ៉ាំ​​បាយ​​ឬ​​ពោះ​​ទទេ​ឡើយ ព្រោះ​វា​បណ្ដាល​ឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរ។

២. ​​សម្រាប់​អ្នក​​​កំពុង​សម្រក​ទម្ងន់ ហើយ​ចង់​ហូប​ផ្លែ​ឈើ​ដើម្បី​សម្រក​បាន​លឿន ​គួរ​ទទួល​​ទាន​មុន​ញ៉ាំ​​បាយ។ ​វា​នឹង​ជួយ​​ឲ្យ​​អ្នក​ហូប​បាយ​មិន​សូវ​ច្រើន​តែ​ឆ្អែត​លឿន ​។ ​ករណី​នេះ​សម្រាប់​តែ​អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ​ប៉ុណ្ណោះ​។

៣. ​សម្រាប់​អ្នក​មាន​ជំ​ងឺ​រ៉ាំ​រៃ​ដូច​ជា ​កង្វះ​​ជាតិ​ដែក ​ជំ​ងឺ​ស្លេក​ស្លាំង ​អាច​ទទួល​ទាន​ផ្លែ​ឈើ​មុន ឬ​ក្រោយ​បាយ ៣០​នាទី ដោយ​មិន​មាន​បញ្ហា​តែ​បាន​គុណ​ប្រយោជន៍​ច្រើន​លើស​លុប​ពី​វីតាមីន​ផ្លែ​ឈើ។ ​ពិសេស ​បើ​អ្នក​​ញ៉ាំ​​លើ​ផ្លែ​ឈើ​ផ្ទុក​វីតាមីន C ​ដូច​ជា​ត្រ​បែក ​ប៉េង​ប៉ោះ ​និង​ផ្លែ​គី​វី​។

៤. ​​សម្រាប់​អ្នក​​ឆាប់​អាឡែហ្ស៊ី​ ​ក្អក ​ឬ ​ផ្ដាសាយ ​គួរ​​លៃ​លក​ហូប​ផ្លែ​ឈើ​ក្នុង​ពេល​រសៀល​ឲ្យ​បាន​មុន​ម៉ោង​២ និង​មិន​ត្រូវ​ញ៉ាំ​ផ្លែ​ឈើ​នៅ​ពេល​យប់​ឡើយ។ ​វិធី​នេះ​នឹង​ជួយ​ឲ្យ​សារពាង្គកាយ​ស្រូប​វីតាមីន​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​។​​​​

​បន្ទាប់​ពី​ដឹង​ថា​អ្នក​​ស្ថិត​ក្នុង​ក្រុម​មនុស្ស​​គួរ​ញ៉ាំ​ផ្លែ​ឈើ​នៅ​ពេល​ណា​រួច​ហើយ ​ឥលូវ​ កញ្ញា​ សូម​​​​ណែនាំ​ពី​ប្រភេទ​ផ្លែ​ឈើ​​ដែល​ស័ក្ដិសម​​សម្រាប់​អ្នក​៖

១. ប្រភេទ​ផ្លែ​ឈើ​ដែល​អាច​​ញ៉ាំ​មុន​​បាយ​ និង​សម្បូរ​ជា​តិ​ទឹក

​ប្រភេទ​ផ្លែ​ឈើ​ដូច​ជា​ ផ្លែ​សេរ៊ី ឪឡឹក ​ប៉េង​ប៉ោះ ​ផ្លែ​​ទម្លាប់ ​​​ផ្ទុក​ដោយ​អាស៊ីត​អាស៊ីឌីក ​​​ជា​របប​អាហារ​ល្អ​សម្រាប់​រាង​កាយ។ មួយ​វិញ​ទៀត ​វា​ក៏​មិន​ជូរ​ពេក​ដែល​មិន​ផ្តល់​ទុក្ខ​ទោស​ដល់​ក្រពះ ដូច​ជា​ត្របែក ​ទំពាំង​បាយ​ជូ ​បំពេញ​រាជ​ជា​ដើម។ ​​ថ្វី​ដ្បិត​ផ្លែ​ឈើ​ទាំង​នេះ ​​ស័ក្ដិសម​សម្រាប់​ហូប​មុន​បាយ​បាន ​តែ​កុំ​ហូប​ច្រើន​ពេក ព្រោះ​បណ្ដាល​ឲ្យ​រាគ​។ ​ចំពោះ​អ្នក​កំពុង​សម្រក​ទម្ងន់ ​អាច​ហូប​ផ្លែ​ឈើ​ទាំង​នេះ​ប្រចាំ​ថ្ងៃ​បាន ដែល​នេះ​ជា​ភាព​វៃ​ឆ្លាតមួយ។​

២. ប្រភេទ​ផ្លែ​ឈើ​ដែល​មិន​គួរ​ញ៉ាំ​​​ពេល​​ពោះ​ទទេ

​ផ្លែ​ឈើ​មាន​រសជាតិ​ជូរ ​ដូច​ជា​​ក្រូច ​ស្រ្តបឺរី ​ជា​ដើម ​មាន​អា​ស៊ីត gastric ​ដែល​មិន​ស័ក្ដិសម​សម្រាប់​ញ៉ាំ​ពេល​ពោះ​ទទេ​ឡើយ។

៣. ​ប្រភេទ​ផ្លែ​ឈើ​គួរ​ញ៉ាំ​​ក្រោយ​​បាយ​​រួច

​ផ្លែ​ម្នាស់ ​ល្ហុង ​និង​គី​វី ​មាន​អង់ស៊ីម​ដែល​​មាន​សមត្ថភាព​បំ​បែក​ប្រូតេអ៊ីន​ក្នុង​រាង​កាយ​បាន​។ ​ម្ល៉ោះ​ហើយ ​បើ​ញ៉ាំ​ពេល​ពោះ​ទទេ​វា​អាច​បណ្ដាល​ឲ្យ​ឈឺ​ពោះ​បាន។ ​វា​ស័ក្ដិសម​សម្រាប់​ញ៉ាំ​ក្រោយ​បាយ​រួច ​ព្រោះ​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ធ្វើការ​មាន​ប្រសិទ្ធភាព។

​​​ផ្លែ​ឈើ​មាន​គុណ​ប្រយោជន៍​ច្រើន​សម្រាប់​រាង​កាយ ​បើ​អ្នក​បរិភោគ​វា​តាម​ពេល​វេលា​ត្រឹម​ត្រូវ។ ​​ចៀស​វាង​បញ្ហា​សុខភាព ​អ្នក​គួរ​​សង្កេត​ពី​​លក្ខខណ្ឌ​សុខភាព​​ខ្លួន​ឯង​ជា​មុន ​ដើម្បី​បរិភោគ​ទៅ​មិន​ប៉ះ​ពាល់​សុខភាព។ ​ម្យ៉ាង​ទៀត ​បើ​ចង់​បាន​សុខភាព​កាន់​តែ​រឹង​មាំ​ទៀត ​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​​​បន្ថែម​ទៀត​ ទើប​ជា​ការ​ល្អ​ និង​​ទទួល​គុណ​ប្រយោជន៍​យ៉ាង​មាន​ប្រសិទ្ធភាព។​​

ប្រភព៖ akerufeed



អត្ថបទថ្មី