តិចនិចងាយៗ បំបាត់ស្នាមខ្មៅ​នៅក្រោម​ត្របកភ្នែក ដោយប្រើ​​ដំឡូង​បារាំង

  • 2019-09-28 1:23:34 PM
  • ចំនួនមើល 169 ដង

រង្វង់ភ្នែកខ្មៅ អាចកើត​ឡើង​ទៅលើមនុស្សគ្រប់រូប​បានយ៉ាងងាយបំផុត​ ប្រសិនបើ​ពួកគេ​ទទួលទាន​ដំណេក​មិនគ្រប់គ្រាន់។ រង្វង់​ភ្នែក​ខ្មៅ​គឺជា ស្នាមខ្មៅ ឬស្រមោល​ខ្មៅ​​ដែល​មាន​នៅជុំវិញ​ភ្នែក​របស់យើង ហើយស្រមោលខ្មៅនេះ នឹងធ្វើឱ្យយើង​បាត់​ ភាព​ស្រស់​ស្អាត​​ផងដែរ ជាពិសេសធ្វើឱ្យមានអារម្មណ៍​ថា​ខ្មាសអៀន នៅពេលចេញ​ទៅខាងក្រៅជួប​អ្នកដទៃម្តងៗ។

ហេតុនេះហើយ មិនគួរបណ្តោយឲ្យ​ស្នាមខ្មៅ​នៅជុំវិញរង្វង់ភ្នែក បន្សល់ទុក​ឲ្យកាន់តែយូរនោះទេ។ ដូច្នេះត្រូវតែ​បំបាត់​ស្នាម​ខ្មៅ​នេះហើយ ជាមួយនឹងការ​ប្រើដំឡូងបារាំង ដោយជាដំបូង​​គ្រាន់តែអ្នកចិតសំបកដំឡូងចេញ រួចហាន់​ជាចំណិត​ស្តើងៗ​យកមក។ បន្ទាប់មកយកទៅក្រឡុកឲ្យម៉ដ្ឋ បន្ទាប់យកទឹកដំឡូងបារាំងនោះ លាប​ជុំវិញរង្វង់ភ្នែករបស់អ្នក រក្សាទុករយៈពេល ១៥ ទៅ ២០ នាទី រួច​លាងទឹក​ជម្រះ​ចេញជាកាស្រេច។

វិធីសាស្ត្រមួយនេះ វាពិតជាងាយស្រួលណាស់​សម្រាប់អ្នក ទោះបីជាសាមញ្ញបន្តិចមែន តែអ្នកនឹងទទួលបានលទ្ធិផល​ជា​ទី​គាប់​ចិត្ត​ជាក់ជា​មិនខានទេ៕



អត្ថបទថ្មី