ដូចអីយ៉ាងនេះ៖ បុរសឥណ្ឌូនេស៊ីលក់ការ៉េមកីម្នាក់ មានមុខស្រដៀងនឹង កុំកុំ បេះបិត

  • 2020-01-14 7:06:18 PM
  • ចំនួនមើល 411 ដង

ផ្ទុះការភ្ញាក់ផ្អើលមួយ មានបុរសលក់ការ៉េមកីម្នាក់ ជាជនជាតិឥណ្ដូនេស៊ី មានមុខមាត់ ស្រដៀងនឹងកំពូលតារាកុងហ្វូជើងចាស់ប្រចាំប្រទេសចិន លោក Wing Chun ដែលគ្រប់គ្នាហៅថា កុំកុំ យ៉ាងបេះដាក់តែម្តង ។

ជាក់ស្ដែង បើយោងតាមរយៈរូបថតប៉ុន្មានសន្លឹកដែលបង្ហោះនៅក្នុងបណ្ដាញ ឃើញថាបុរសលក់ការ៉េមកីរូបនេះ ក៏ជាហ្វេនផ្កាប់មុខមួយរូបរបស់ កុំកុំ ផងដែរ ដោយភាគច្រើនលោកតែងតែនិយាយលេងស្ទាយតុបតែងខ្លួន ដូចកំពូលតារាកុងហ្វូ កុំកុំ ហើយសូម្បីតែម៉ូតសក់ក៏លោកបានកាត់តាមលោក កុំកុំ ដែរ។ នេះមិនមែនជាលើកទី១នោះទេ ដែលកំពូលតារាកុងហ្វូ ហូលីវូដ លោក កុំកុំ មានប្រិយមិត្តគាំទ្រដែលមានមុខមាត់ស្រដៀងនឹងលោក។ ដោយហេតុនេះមិនចម្លែកនោះទេ ដែលអ្នកគាំទ្រពេញចិត្តនឹងលេងស្ទាយ៍តុបតែងខ្លួនតាមលោកផងដែរ ៕



អត្ថបទថ្មី