ដល់ខែញាំស្តៅហើយ! មកដឹងពីវិធីធ្វើញាំស្តៅ ឆ្ងាញ់អស់ទាស់

  • 2020-01-10 10:52:02 AM
  • ចំនួនមើល 132 ដង

គ្រឿងផ្សំ៖ សាច់ជ្រូកបីជាន់,កំពឹស,បង្គាក្រៀម,ស្តៅ ស្ពៃក្តោប ការ៉ុត ត្រសក់ ប៉េងប៉ោះ និង ជីរគ្រប់មុខសម្រាប់ញាំ,សណ្តែកដី បុកឲ្យល្អិត,អំពិលទុំ ឬទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ,ទឹកត្រី ២ស្លាបព្រាបាយ ឬទឹកប្រហុក,ស្ករ ២ស្លាបព្រាកាហ្វេ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ,ខ្ទឹមក្រហមហាន់ស្តើង,ម្ទេសហាន់ល្អិតៗ។

វិធីធ្វើ៖ ១.សាច់ជ្រូកបីជាន់ស្ងោរឆ្អិនហាន់ជាចំនិតតូចៗ កំពឹសស្រុះឲ្យឆ្អិន បង្គាក្រៀមលាងទឹកឲ្យស្អាត

២.ស្តៅយកស្រុះឲ្យឆ្អិនបេះតូចៗ ស្ពៃក្តោប ប៉េងប៉ោះ ត្រសក់ និងការ៉ុត ហាន់ជាសរសៃស្តើងៗល្មម

៣.លាយខ្ទឹមសចិញ្ច្រាំ ខ្ទឹមក្រហម និងម្ទេសហាន់ ស្ករ អំពិលទុំ ឬទឹកក្រូចឆ្មារ និងទឹកត្រី ឬទឹកប្រហុកចូលគ្នាកូរឲ្យសព្វទុកចោល ១៥នាទី

៤.បន្ទាប់មកដាក់សាច់ជ្រូក កំពឹស និងបង្គាក្រៀមចូលច្របល់ឲ្យសព្វ រួចដាក់ស្តៅ ស្ពៃក្តោប ប៉េងប៉ោះ ត្រសក់ និងការ៉ុតចូលលាយឲ្យសព្វ ហើយភ្លក្សល្មមទៅតាមចំណូលចិត្ត ទើបដាក់ជីរ និងសណ្តែកដីចូលជាការស្រេច៕



អត្ថបទថ្មី