ចូលរួមសោកស្ដាយ៖ ចៅប្រុសអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ទទូលមរណភាពហើយ ដោយសារតែ…

  • 2019-12-31 12:13:47 AM
  • ចំនួនមើល 511 ដង

ដំណឹងដ៏គួរឲ្យសោកសៅមួយទៀតហើយ គឺចៅប្រុសបង្កើតរបស់ អធិរាជសម្លេងមាស លោកតា ស៊ិន ស៊ីសាមុត បានទទូលមរណភាព កាលពីប៉ុន្មានម៉ោងមុននេះបន្តិច បន្ទាប់ពីចូលសង្គ្រោះបន្ទាន់ ក្នុងមន្ទីពេទ្យរុស្សី កាលពីល្ងាចមិញ ។

ចៅប្រុសបង្កើតរបស់លោកតា ស៊ិន ស៊ីសាមុត មានឈ្មោះថា ស៊ិន សេដ្ធកុល បានចូលមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ដោយសារតែដួល តែរូបលោកមានជម្ងឺទឹកនោមផ្អែមជាប់ខ្លួនផងដែរ។ ប៉ុន្តែមិននឹកស្មានដល់ថា ត្រឹមរយៈពេលប៉ុន្មានម៉ោង លោកក៏បានចាកចេញពីក្រុមគ្រួសារ ដែលគ្មានថ្ងៃនឹងត្រលប់មកវិញ ។

នេះជាដំណឹងដ៏គួរឲ្យសោកស្ដាយបំផុត ដែលបាត់បង់សិល្បករមួយរូបទៀតហើយ នាចុងឆ្នាំ២០១៩នេះ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀត ឈានចូលឆ្នាំ២០២០ ទៅហើយ ៕



អត្ថបទថ្មី