ឃាត់ខ្លួនជនជាតិម្នាក់ ចាប់បានគ្រឿងគ្រឿងញៀនមួយកាតាបប្រមាណជាជាង 10គីឡូក្រាមនៅខណ្ឌដូនពេញ
- 2019-06-04 1:57:07 AM
- ចំនួនមើល 802 ដង
ឃាត់ខ្លួនជនជាតិម្នាក់ ចាប់បានគ្រឿងគ្រឿងញៀនមួយកាតាបប្រមាណជាជាង 10គីឡូក្រាមនៅខណ្ឌដូនពេញ
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តសេរីទំនើបបង្កគ្រោះថ្នាក់ចរាចរណ៍ បុក រ៉ឺម៉កកង់បី ឥណ្ឌាក្រឡាប់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ចំណុចស្តុបរោង កុនលុច្ស ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ និង ស្ត្រីម្នាក់បានបើករ៉ឺម៉កកង់បី ឥណ្ឌា ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង ១M-១៥៧៤ ធ្វើដំណើតាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីកើតទៅលិច បានឈប់រងចាំស្តុប
ខណៈពេលនោះក៏ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក លុច្ស សុីស RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ២AW-៤៣៣២ បើកបរដោយបុរសជនជាតិម្នាក់ បានធ្វើដំណើរមកពីក្រោយបុកពេញទំហឹង អូសរ៉ឺម៉កកង់បីជាច្រើនម៉ែត្របណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តបង្កបានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាង ផ្លូវលេខ១៣៦ ទើបត្រូវបានប្រជាពលរដ្ឋដេញឃាត់បានែម្តង និង វ៉ៃម្នាក់មួយដៃមួយទើបបណ្ដាលឲ្យរងរបួសបែកមាត់។
ជាក់ស្ដែងនៅពេលដែលសមត្ថកិច្ចបាននាំខ្លួនជនបង្ក ដែលជាជនជាតិចិន បើករថយន្តម៉ាក lexus RX350 ពណ៌ខ្មៅតែពាក់ស្លាកលេខក្លែងក្លាយ នោះមកដល់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងបានធ្វើការឆែកឆេរហេីយប្រទះឃេីញគ្រឿងញៀនមួយកាតាបប្រមាណជាជាង 10គីឡូក្រាម
បន្ទាប់ពីឃេីញគ្រឿងញៀនជាច្រេីនគីឡូ ភ្លាមៗនោះ លោក ទៀង ចាន់សា អធិការខណ្ឌដូនពេញ បានហាមអ្នកសាពត៍មានមិនអោយថតនិងបណ្តេញអ្នកពត៍មានចេញមកឈចាំក្រៅរបង ដោយប្រេីសំដីមិនសមរម្យ ហាក់បីដូចជាមានលាក់លៀម ហាក់បីដូចជាមានការលាក់លៀម
ដោយករណីឆែកឃើញគ្រឿងញៀននេះ គឺនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍និងឈានដល់ធ្វើការឃាត់ឆែកឆេរឃើញគ្រឿងញៀនដោយចៃដន្យ ជាង១០គីឡូ នេះដោយសារតែជនជាតិចិនធ្វើការបើកបររថយន្តលុច្សស៊ីស RX 350 ស្លាកលេខក្លែងក្លាយ
ហេីយរថយន្តទំនងជាអត់ពន្ធ បើសិនជាជនជាតិចិនមិនបង្កគ្រោះថ្នាក់ចរាចរណ៍ទេ គ្រឿងញៀនជាច្រេីនគីឡូនេះ គ្រឿងញៀនជាច្រេីនគីឡូនេះ ក៏មិនអាចឃាត់បានដែរ ហេីយមិនដឹងថាគ្រឿងញៀនទាំងអស់នេះនឹងចរាចរណ៍ដល់ទីណានោះទេ សូម្បីតែជនជាតិចិនបេីករថយន្តស្លាកលេខក្លែងក្លាយ គ្មានបាកូត គ្មានទាំងប័ណ្ណ បេីបរ បេីកពេញផ្លូវទៅហេីយ៕