គួរតែកាត់បន្ថយហើយ! សារធាតុនីត្រាតដែលគេប្រើសម្រាប់រក្សាសាច់ អាចបង្កជំងឺមហារីក

  • 2019-01-02 10:55:54 PM
  • ចំនួនមើល 356 ដង

ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗAFB88កិច្ចប្រជុំពិភាក្សាដឹកនាំដោយក្រុមស្រាវជ្រាវចំណីអាហារនិងអ្នកនយោបាយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បានដាក់ស្នើឲ្យរដ្ឋាភិបាលរឹតបន្តឹងនិងហាមឃាត់ការដាក់សារធាតុនីត្រាតដើម្បីរក្សាសាច់ និងអាហារវេចខ្ចប់តាមរោងចក្រ ដោយហេតុថាសារធាតុនីត្រាតអាចបង្កើតសារធាតុគីមី ដែលជាប្រភេទសារធាតុអាចបង្កកោសិកាមហារីក ។

សារធាតុនីត្រាតត្រូវបានគេប្រើប្រាស់លាយផ្សំជាមួយប្រភេទអាហារវេចខ្ចប់ជាច្រើនប្រភេទ ដើម្បីរក្សាទុកគុណភាពម្ហូប ឬក៏សាច់ឲ្យបានយូរ។ ទោះបីយ៉ាងណា ថ្មីៗនេះគេបានសិក្សារកឃើញថា សារធាតុនីត្រាត ដែលគេប្រើប្រាស់ជាពិសេសក្នុងអាហារវេចខ្ចប់ដូចជាសាច់ជ្រូកបីជាន់ សាច់ក្រក ប្រហិត សាច់ហែម ជាដើម ត្រូវបានចាត់ទុកជាសារធាតុគីមីដែលអាចបង្កហានិភ័យនៃការវិវឌ្ឍន៍កោសិកាមហារីក ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានរកឃើញថា ហានិភ័យនៃការវិវឌ្ឍន៍ជំងឺមហារីកមានទាក់ទងនឹងសារធាតុនីត្រាត ដែលមិនថាអាហារវេចខ្ចប់ឡើយ សូម្បីបន្លែបៃតង និងផ្លែឈើមួយចំនួនដែលពុំមានការត្រួតពិនិត្យហ្មត់ចត់នៅតាមបណ្តាប្រទេសមួយចំនួនធំផងដែរ ។ មានការអន្តរាគមន៍ចូលរួមពីផ្នែកផ្សេងៗជាច្រើនទៀតដើម្បីទប់ទល់នឹងបញ្ហាប្រើប្រាស់នីត្រាត មានដូចជាអ្នកឯកទេសចំណីអាហារ ឯកទេសអាហារបំប៉ន អង្គការក្រៅរដ្ឋាភិបាល និងវិទ្យាស្ថាន Belfast នៃសាកលវិទ្យាល័យ Queen ជាដើម ។

បើទោះបីការប្រើប្រាស់សារធាតុនីត្រាត អាចជួយរក្សាគុណភាពនៃអាហារវេចខ្ចប់ក្តី និងប្រឆាំងនឹងពពួកបាក់តេរីមួយចំនួនក្តី ក៏ហានិភ័យនៃការវិវឌ្ឍន៍ជំងឺមហារីកគឺជាគុណវិបត្តិមួយដ៏ធំធេងខ្លាំងណាស់ ដែលជាទុក្ខកង្វល់នៃសុខភាពសាធារណៈ ជាពិសេសប្រជាជនទូទាំងពិភពលោកពីព្រោះសារធាតុនេះត្រូវបានគេប្រើប្រាស់ទូទាំងសកលលោក ៕



អត្ថបទថ្មី