ខ្លាំងមែន!! កីឡាករគោចាស់នៅ Sevillaជិត១០ឆ្នាំ ទី​បំផុត PSG ប្រកាស​ទិញ​យក​បាន​ហើយ

  • 2020-09-06 2:04:10 PM
  • ចំនួនមើល 35 ដង

ក្លឹប​បារាំង Paris Saint-Germain ទើប​តែ​ប្រកាស​មុន​នេះ អំពី​ជោគជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​នាំ​យក​អ្នកចាំទី Sergio Rico ចេញ​ពី​ក្លឹប Sevilla នៅ​លក្ខខណ្ឌ​ពេញលេញ ជាប់​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ។

PSG boss charged in Qatar world athletics graft probe : The standard Sports

Rico ជា​អតីត​យុវជន​ចូលរួម​លេង​ឲ្យ Sevilla តាំង​ពី​ឆ្នាំ ២០១០ ពោល​នៅ​ពេល​គេ​មាន​អាយុ ១៧ ឆ្នាំ ហើយ​រដូវ​កាល​ចាស់​ក៏​​ធ្លាប់​មក​ចូលរួម​នៅ​ក្លឹប​បារាំង​ហើយ​ដែរ តែ​ត្រឹម​លក្ខខណ្ឌ​ខ្ចី​ជើង មុន​ត្រូវ​បាន​ក្លឹប​ PSG ប្រកាស​ទិញ​យក​ជា​ផ្លូវការ​នៅ​មុន​នេះ។ តម្លៃ​ផ្ទេរ​របស់​កីឡាករ​វ័យ ២៧ ឆ្នាំ ថ្លៃ ៦ លាន​អឺរ៉ូ។

Official: PSG remains Sergio Rico - JuniperSports

បញ្ជាក់​ថា Rico ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ពី​សំណាក់​អ្នកចាត់ការ​លោក Thomas Tuchel នៅ​ពេល​ដែល​គេ​ទទួល​បាន​ឱកាស​ចូលរួម​លេង​ជំនួស Keylor Navas បាន ១០ ប្រកួត ហើយ​កំឡុង​ពេល​នោះ​របូត​តែ ៦ គ្រាប់​ប៉ុណ្ណោះ។ គ្រា​នៅ​ក្លឹប​ចាស់ Sevilla អាច​ថា​គេ​មាន​បទពិសោធន៍​ជោគជាំ ព្រោះ​ឆ្លងកាត់​ការ​លេង​ឲ្យ​ក្លឹប​អេស្ប៉ាញ​ដល់​ទៅ ១៧០ ប្រកួត​ហើយ៕



អត្ថបទថ្មី