ខេត្តកំពង់ធំប្រៀបដូចជាគ្រាប់ពេជ្រ ដែលមិនទាន់កែច្នៃ មានសក្ដានុពលខ្លាំងអំណោយផលពីធម្មជាតិ!

  • 2020-05-28 10:13:05 PM
  • ចំនួនមើល 185 ដង

ដំណាំចំនួន ២ប្រភេទរួមមាន ស្រូវ និងកៅស៊ូ គឺជាដំណាំមានសក្ដានុពលខ្លាំង ខណៈខេត្តកំពង់ធំប្រៀបដូចជាគ្រាប់ពេជ្រ ដែលមិនទាន់កែច្នៃ។ នេះបើយោងតាមលោក សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីម្សិលមិញ។

ក្នុងឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា ខេត្តកំពង់ធំ មានសក្ដានុពលខ្លាំងទៅលើដំណាំស្រូវ និងកៅស៊ូ ព្រមទាំងដំណាំរួមផ្សំជាច្រើនទៀត មានដូចជា ដំឡូងមី, ស្វាយចន្ទី,ដំឡូងមី និងស្វាយកែវល្មៀតជាដើម។

រូបតំណាងខេត្តកំពង់ធំ

លោកអភិបាលខេត្តកំពង់ធំ ក៏បានលើកឡើងថា ខេត្តកំពង់ធំប្រៀបដូចជាគ្រាប់ពេជ្រ ដែលមិនទាន់កែច្នៃ។ ហើយខេត្តមួយនេះ មានសក្ដានុពលខ្លាំងអំណោយផលពីធម្មជាតិ និងសេដ្ឋកិច្ច វប្បធម៌សង្គម សម្រាប់កិច្ចដំណើរការអភិវឌ្ឍន៍៕



អត្ថបទថ្មី