ក្លឹបយក្ស៣ នៅ premier league ប្រជែងយក Griezmann បន្ទាប់ពី Messi សម្រេចនៅBarceវិញ
- 2020-09-06 1:48:20 PM
- ចំនួនមើល 137 ដង
ក្លឹបយក្ស៣ នៅ premier league ប្រជែងយក Griezmann បន្ទាប់ពី Messi សម្រេចនៅBarceវិញ
ខ្សែប្រយុទ្ធ Antoine Griezmann បានក្លាយជាមុខសញ្ញាសទី២ បន្ទាប់ពីកីឡាករឆ្នើម Messi សម្រេចនៅទ្រនំចាស់វិញ។មានក្លឹបជាច្រើនជាដូចជា Manchester United , Liverpool និង Arsenal កំពុងដាក់ពាក្យស្នើទិញយកខ្សែប្រយុទ្ធ Antoine Griezmann ពីក្រុម FC Barcelona
លោក Ronald Koeman បានប្រាប់ទៅ Griezmann ថារូបគេនឹងដើរតួសំខាន់ក្នុងក្រុម ឬតំណែងរបស់ Messi តែម្ដង នៅគ្រាដែលខ្សែប្រយុទ្ធអាហ្សង់ទីនបានស្នើសុំក្លឹបចាកចេញ។ តែបន្ទាប់ពីមានការចរចាគ្នាច្រើនមក ស្រាប់តែពេលនេះ Messi បានសម្រេចចិត្តបន្ដនៅទៀតហើយ ដូច្នេះរូបគេនឹងដើរតួជាកីឡាករសំខាន់ក្នុងក្រុមដដែល។
កត្តានេះហើយ បានជាមានក្លឹបជាច្រើនចាប់អារម្មណ៍ចរចាទិញយក Griezmann តែម្ដងទៅ។ ដោយក្នុងនោះមាន Man Utd , Liverpool និង Arsenal បានដាក់គោលដៅទិញយករូបគេ។ គេជឿថាក់ថា កីឡាករបារាំងអាចនឹងចាកចេញបាន ប្រសិនណាបើរូបគេនៅតែមិនមាននាទីលេងគ្រប់គ្រាន់ដូចរដូវកាលមុនដែរ៕