ក្លឹបជាច្រើនអាចត្រូវខកចិត្ត ក្រោយ PSG អាចឆក់យកចិត្តរបស់តារាឆ្នើមក្រុម Inter Milan រូបនេះបានសម្រេច

  • 2020-05-28 5:27:12 PM
  • ចំនួនមើល 324 ដង

យោងតាមរបាយការណ៍មួយបានឲ្យដឹងថាក្រុមអ្នកមាន Paris Saint-Germain កំពុងទទួលបានការពិភាក្សាដោយរលូន ជាមួយខ្សែប្រយុទ្ធ Mauro Icardi របស់ក្រុម Inter Milan ។

គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានចំណាយពេលខ្ចីជើងពេញមួយរដូវកាលជាមួយក្រុមយក្សនៅក្របខ័ណ្ឌ Ligue 1 មួយនេះ ខណ:ពួកគេកំពុងសំលឹងឃើញការចុះហត្ថលេខាលើលក្ខខណ្ឌអចិន្ត្រៃយ៍មួយ សម្រាប់ Icardi បន្ទាប់ពីលីគកំពូលរបស់បារាំងត្រូវលុបចោល កាលពីចុងខែមេសា ។

ហើយយ៉ាងណាមិញបើយោងតាមរបាយកាណ៍ពីអ្នកកាសែតអ៊ីតាលីលោក Nicolo Schira បានអះអាងថាប្រធានក្លឹប PSG លោក Leonardo បានផ្តល់ប្រាក់ជូនសំណើទឹកប្រាក់ ៥០ លានផោន បូករួមប្រាក់រង្វាន់បន្ថែមទៀត សម្រាប់ Icardi ខណ:កិច្ចព្រមព្រៀងនោះខិតជិតបញ្ចប់ហើយ ។

មិនតែប៉ុណ្ណោះវាត្រូវបានគេរាយការណ៍ទៀតកីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានយល់ព្រមលើកិច្ចសន្យារយៈពេល ៤ ឆ្នាំ ជាមួយប្រាក់ឈ្នួលប្រមាណ ១៧០,០០០ ផោនក្នុងមួយសប្តាហ៍ ដែលនឹងធ្វើឲ្យគេអាចរកបាន ៨ លានផោនក្នុងមួយឆ្នាំ ផងដែរ ។



អត្ថបទថ្មី