មិនអន់ទេ៖ ក្រុមបាញ់ PUBG Mobile តំណាងកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៤ ប្រចាំអាស៊ីអាគ្នេយ៍

  • 2019-11-08 2:49:27 PM
  • ចំនួនមើល 233 ដង

លទ្ធផល​ការប្រកួត​ផ្តាច់ព្រ័ត្រ​ ​PMCO​ ​SEA​ ​GRAND​ ​ចេញ​មក​ហើយ​គឺ​ក្រុម​ ​RRQ.ATHENA​ ​ដែល​ឈ្នះ​ការប្រកួត​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ក្រោម​ការ​ជួយ​ពី​ស្មា​ត​ហ្វូ​ន​ ​VIVO​ ​V17​ ​PRO​។

ORANGE ​(ក្រុមតំណាងកម្ពុជាទទួលបានលេខ ៤)

​ព្រឹត្តិ​ការណ៍​នៃ​ការប្រកួត​ពានរង្វាន់​ ​PUBG​ ​Mobile​ ​Club​ ​Open​ ​2019​ ​SEA​ ​Championship​ ​នេះ​ពេលនេះ​គឹ​ដល់ទី​បញ្ចប់​ហើយ​​ជា​លទ្ធផល​ក្រុម​ ​RRQ​ ​Athena​ ​បាន​ទទួល​ជ័យជំនះ​ជាមួយនឹង​ទឹកប្រាក់​រង្វាន់​ដល់ទៅ​ ៣៥០០០ ដុល្លារអាមេរិក​។​ ​សម្រាប់​ក្រុម​ដែល​ជា​ជើងឯក​រង​ ​ILLUMINATE​ ​THE​ ​MURDER​ ​ក៏​ទទួល​បាន​នូវ​សំបុត្រ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាល​លក្ខណៈ​សកល​ផង​ដែរ​។​

​សម្រាប់​ក្រុម​ ​MEGA​ ​CONQUEROR​ ​,​ ​BIGETRON​ ​និង​ ​ORANGE.ESPORTS​ ​CG​(ក្រុមតំណាងកម្ពុជាទទួលបានលេខ ៤ ) ​ក៏​បាន​នូវ​ ​Slots​ ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​PMCO​ ​Global​ ​Finals​ ​នេះ​ផង​ដែរ​។​

ក្រុម ​RRQ.ATHENA​ (ថៃ) ឈ្នះ​ការប្រកួត​ជា​ប្រវត្តិ​សាស្រ្ត​

​ឆ្លងកាត់​ការប្រកួត​រយៈពេល​ ​២​ ​ថ្ងៃ​នៅ​ ​BO7​ ​រួចមក​ ​ក្រុម​ ​RRQ​ ​Athena​ ​បាន​ទទួលជោគជ័យ​នៅក្នុង​ការ​ទទួល​បាន​នូវ​ពិន្ទុ​ខ្ពស់​ដល់ទៅ​ ២១១ ​។​ ​ក្រុម​ ​RRQ​ ​Athena​ ​&​ ​ILLUMINATE​ ​the​ ​Murderer​ ​នឹង​ឡើង​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ ​PMCO​ ​Global​ ​Final​ ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ​២៩​ ​ខែ​វិ​ចិ្ឆ​កា​ ​និង​ ​១​ ​ធ្នូ​ខាងមុខនេះ​នៅ​ ​PUTRA​ ​WORLD​ ​TRADE​ ​CENTER​ ​ទីក្រុង​កូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី​។​ ​ក្រុម​ ​YOODO​ ​GANK​ ​ក៏​នឹង​ចូលរួម​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ផង​ដែរ​ក្នុងនាម​ជា​ក្រុម​ដែល​ត្រូវ​បាន​អញ្ជើញ​សម្រាប់​ម្ចាស់​ប្រទេស​នេះ​។​

​PMCO​-​SEA​ ​ត្រូវ​បាន​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ ​Tencent​ ​និង​ ​PUBG​ ​Corporation​ ​ហើយ​មានការ​ឧបត្ថម្ភ​ធំ​ដោយក្រុម​ហ៊ុន​បច្ចេកវិទ្យា​ ​VIVO​ ​។ ចំណែក​ស្មា​ត​ហ្វូ​ន​ ​Vivo​ ​V17​ ​Pro​ ​គឺជា​ផលិតផល​ផ្លូវការ​សម្រាប់​ការប្រកួត​នេះ​ផង​ដែរ​។​

ORANGE.ESPORTS​ ​(ក្រុមតំណាងកម្ពុជាទទួលបានលេខ ៤)

ខាងក្រោមនេះជាសមត្ថភាពខ្លាំងលើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​Vivo​ ​V17​ ​Pro​ ដែលជា​ជំនួយ​ការ​អ្នកលេង​ហ្គេម​ជាច្រើន​អាច​ធ្វើការ​លេង​ហ្គេម​នៅក្នុង​កម្រិត​មួយទៀត​យ៉ាង​រលូន​ ដោយពួកគេ​មិនដែល​នឹកស្មាន​ដល់​នោះ​ទេ​ ​វ​ពិតជា​លឿន​អស្ចារ្យ​មែនទែន​។​

  • ​ស្មា​ត​ហ្វូ​ន​ ​V17​ ​Pro​ ​មាន​ភ្ជាប់​ជាមួយនឹង​ បច្ចេកវិទ្យា​ ​Game​ ​Mode ដែល​ផ្តល់​នូវ​បទពិសោធន៍​នៃ​ការ​លេង​ហ្គេម​កាន់តែ​រលូន​ ​និង​អស្ចារ្យ​បំផុត​
  • បច្ចេកវិទ្យា​ ​Multi​-​Turbo​ ​acceleration​ ​technology ​ធ្វើឲ្យ ​OS​ ​របស់​ស្មា​ត​ហ្វូ​ននេះ​ធានា​ដល់​អ្នកលេង​ហ្គេម​ជាច្រើន​អោយ​រីករាយ​ជាមួយនឹង​សមត្ថភាព​ពេញលេញ​នៅក្នុង​ការ​លេង​ហ្គេម​នេះ​កាន់តែ​អស្ចារ្យ​ ​និង​រំភើប​បំផុត​។​ ​
  • ​ស្មា​ត​ហ្វូ​ននេះ​មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ដូចជា​ ​Game​ ​Center​ ​ដែល​ធ្វើការ​ឆែកមើល​ទៅលើ​ល្បឿន​នៃ​ការប្រើ​ប្រាស់​នៅ​លើ​ស្មា​ត​ហ្វូ​ននេះ​ដើម្បី​ធានា​ទៅដល់​ល្បឿន​នៃ​ការ​លេង​ហ្គេម​ដ៏​អស្ចារ្យ​បំផុត​។​
  • ​ស្មា​ត​ហ្វូ​ន​ ​V17​ ​Pro​ ​ក៏​មាន​ភ្ជាប់​ជាមួយនឹង​ ​“​Voice​ ​Changer​”​ ​ដែល​ផ្ត​លនូវ​សំឡេង​ជា​ច្រើន​ផ្សេង​ៗ​គ្នា​សម្រាប់​តួអង្គ​អ្នកលេង​ហ្គេម​ជាច្រើន​ដែល​អាច​ប្រើប្រាស់​បាន​តាម​តម្រូវការ​ជាក់ស្តែង​។​

V17​ ​Pro​ ពេលលេង PUBG Mobile

​លោក​ ​Gary​ ​Cheng​ ​ដែល​ជា​ ​Brand​ ​Director​ ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​VIVO​ ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​និយាយ​ថា​ ​ជាមួយនឹង​គោលដៅ​ក្នុង​ការ​ផ្តល់​អោយ​ដូច​ទៅ​នឹង​តម្រូវការ​របស់​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ទទួល​បាន​នូវ​បទពិសោធន៍​នៃ​ការ​លេង​ហ្គេម​ដ៏​អស្ចារ្យ​បំផុត​នោះ​ ​យើង​បាន​ផ្តល់​អោយ​អ្នកប្រើ​ប្រាស់​ជាច្រើន​នូវ​ផលិតផល​ជាច្រើន​ដែល​មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​បំផុត​។​

គោលដៅ​ក្នុង​ការ​ជួយ​អ្នកលេង​ហ្គេម​ជាច្រើន​អោយ​សម្រេច​បាន​នូវ​ការ​ដំណើរការ​ដែល​ខ្លាំង​ ​និង​ល្អ​បំផុត​ក្នុង​ការប្រើ​ប្រាស់​ ​យើង​ផ្តល់​ជូន​អ្នកលេង​ហ្គេម​នូវ​ស្មា​ត​ហ្វូ​ន​ ​Vivo​ ​V17​ ​Pro​ ​ដែល​មាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ ​‘​Multi​-​Turbo​’​ ​ដែល​ជា​ ​Tool​ ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​អ្នកលេង​ហ្គេម​គ្រប់រូប​នោះ​។​

​លោក​ ​Gaga​ ​Li​ ​ដែល​ជា​ប្រធាន​របស់​កីឡា​អេ​ឡិច​ត្រូ​និច​ ​esports​ ​របស់​ហ្គេម​ ​PUBG​ ​Mobile​ ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ក៏​ប្រកាស​អំពី​គម្រោង​ជាច្រើន​សម្រាប់​ព្រឹត្តិ​ការណ៍​ ​PUBG​ ​MOBILE​ ​2020​ ​eSports​ ​ថា​ ​“​២០១៩​ ​គឺជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​ទៅលើ​ហ្គេម​ ​PUBG​ ​Mobile​ ​eSports​ ​នេះ​។​ ​បន្ទាប់ពី​ព្រឹត្តិ​ការណ៍​វគ្គ​ផ្តាច់ព្រ័ត្រ​ ​PMCO​ ​World​ ​Finals​ ​រួច​ ​ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និច​ ​PUBG​ ​Mobile​ ​2020​ ​នឹង​មានការ​ប្រកួត​កាន់តែ​ធំជាង​មុន​ដែល​មានឈ្មោះ​ហៅថា​ ​PMPL​—​PUBG​ ​MOBILE​ ​Pro​ ​League​ ​។​”​

PUBG​ ​MOBILE​ ​Pro​ ​League​ ​នឹង​បង្ហាញ​អំពី​កម្រិត​ថ្មី​មួយទៀត​នៃ​ការប្រកួត​នៅក្នុង​កីឡា​អេ​ឡិច​ត្រូ​និច​ ​PUBG​ ​Mobile​ ​eSports​ ​ecosystem​ ​ដែល​នឹង​ផ្តល់​នូវ​ឱកាស​ជាច្រើន​សម្រាប់​អ្នកលេង​ហ្គេម​ជាច្រើន​ក្នុង​ការ​ពង្រឹង​ទៅលើ​សមត្ថភាព​នៃ​ការ​លេង​ហ្គេម​របស់​ពួកគេ​ពី​កម្រិត​ធម្មតា​ទៅកាន់​កម្រិត​ជំនាញ​ដ៏​អស្ចារ្យ​បំផុត​។​



អត្ថបទថ្មី