ក្ដៅៗ!! កៅអីរបស់លោក Valverde កាន់តែរង្គើដោយសារតែ Barce ចុចឈ្មោះគ្រូបង្វឹកថ្មីរួចហើយ

  • 2020-01-13 3:57:23 PM
  • ចំនួនមើល 182 ដង

យោងទៅតាមសេចក្ដីរាយការណ៏ បានឲ្យដឹងថា អតីតគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino គឺជាបេក្ខភាព គ្រូបង្វឹកថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona បន្ទាប់ពីលោក Ernesto Valverde។

អនាគតរបស់បុរសវ័យ ៥៥ឆ្នាំ Valverde ជាមួយក្លឹបដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់កំពុងតែក្លាយជាប្រធានបទក្ដៅគកុក ក្រោយលោកដឹកនាំក្លិបដ៏ធំរបស់ប្រទេសអេស្ប៉ាញមួយនេះមិនសូវជាទទួលលទ្ធផលជាផ្លែផ្កា។

នៅក្នុងនោះផងដែរ អតិតប្រធានក្រុមរបស់ Barcelona លោក Xavi ក៏ជាបេក្ខភាពមួយរូបផងដែរ ដែលអាចនឹងមកទទួលតំណែងបន្ទាប់ពីលោក Valverde ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Pochettino ធា្លប់មានបទពិសោធទាំងអាជីពកីឡាករ និងដឹកនាំក្លឹបនៅតំបន់ កាតាឡាន់ នៅចន្លោះឆ្នាំ ២០០៩-២០១២ មុននឹងលោកឈានជើងចូលមកកាន់ទឹកដីអង់គ្លេស ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នលោក Maurcio Pochettino កំពុងតែនៅទំនេរពីការងារ ក្រោយត្រូវក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Spurs បណ្ដេញចេញពីតំណែងកាលពីខែធ្នូ ឆ្នាំ២០១៩៕



អត្ថបទថ្មី