កីឡាករដែល Salzburg លក់បានថ្លៃជាងគេ មិនមែនជា​ Haaland នោះទេ

  • 2019-12-31 1:33:24 AM
  • ចំនួនមើល 449 ដង

ខ្សែប្រយុទ្ធសញ្ជាតិន័រវែសកីឡាករ Erling Braut Haaland ត្រូវបានផ្ទេរមកកាន់ក្លឹប Borussia Dortmund នៅពេលថ្មីៗនេះ ក្នុងតម្លៃខ្លួន ២២លានដុល្លាប៉ុណ្ណោះ ខណៈដែលតម្លៃខ្លួនកីឡាកររូបនេះមានរហូតទៅដល់ ៥០លានដុល្លាឯណោះ។

ទោះជាយ៉ាងណាក៏ Haaland មិនមែនជាកីឡាករថ្លៃជាងគេ ដែលក្លឹប RB Salzburg លក់ចេញនោះទេ។ ដោយសារតែមានកីឡាករ ២រូបទៀត ដែលក្លឹបអូទ្រីសមួយនេះ លក់បានថ្លៃជាងគេ ហើយកីឡាករទាំង ២រូបនោះមាន Naby Keita និង Sadio Mane ។

ខ្សែបម្រើកីឡាករ Naby Keita ធ្លាប់លេងឲ្យ Salzburg បានរយៈពេលជាង ២ឆ្នាំដែរ មុននឹងចាកចេញទៅកាន់ក្លឹបអាល្លឺម៉ង់ RB Leipzig ក្នុងឆ្នាំ២០១៦ ដែលមានតម្លៃខ្លួនប្រម៉ាណជាង ៣៣លានដុល្លា។ បច្ចុប្បន្ន Naby Keita កំពុងតែលេងឲ្យក្លឹប Liverpool ។

ងាកមកមើល Sadio Mane ខ្សែប្រយុទ្ធរបស់សេណេហ្គាល់រូបនេះ ក៏ធ្លាប់លេងឲ្យ Salzburg បានជាង ២ឆ្នាំមុននឹងផ្ទេរទៅលេងនៅ Premier League ដោយដំបូងចូលជាមួយ Southampton កាលពីឆ្នាំ២០១៤ ក្នុងតម្លៃខ្លួន ២៥លានដុល្លា។ ហើយកីឡាកររូបនេះក៏កំពុងតែលេងឲ្យ Liverpool ផងដែរ ៕

Image result for Sadio Mane 2019


អត្ថបទថ្មី