កាន់តែកើនហើយ!! សូមប្រុងប្រយ័ត្ន គិតមកដល់ថ្ងៃទី៧ ខែមីនា នេះមានខេត្ដសរុប ១៩ ហើយបានរកឃើញករណីឆ្លងកូវីដ១៩

  • 2021-03-07 6:48:12 PM
  • ចំនួនមើល 255 ដង

យោងតាមសេចក្ដីជូនដំណឹងរបស់នាយដ្ឋានប្រយុទ្ធជំងឺឆ្លងកម្ពុជា បានឲ្យដឹងថារហូតមកដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នេះមានខេត្ដសរុប១៩ ហើយបានរកឃើញករណីឆ្លងកូវីដ១៩ ដែលក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្ដព្រះសីហនុ សៀមរាប កំពង់ចាម បាត់ដំបង ព្រះវិហារ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពត កណ្ដាល ត្បូងឃ្មុំ កែប កោះកុង កំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ស្វាយរៀង កំពង់ធំ និងខេត្ដព្រៃវែង។ ដែលនេះរាប់ចាប់តាំងពីការរកឃើញដំបូងក្នុងអំឡុងខែមករា ឆ្នាំ២០២០មក។

អុញនោះ ភ្លេចខ្លួនមិនបានទេ ស្ងាត់ៗប៉ៃលិន និងបាត់ដំបង ត្រូវកូវីត១៩មកលង  ឆ្លងទាំងមិនបានត្រៀមខ្លួន | Pkaytv

តាមការបញ្ជាក់ពីនាយកដ្ឋានដដែល ឲ្យដឹងថា ព្រឹក​ ថ្ងៃទី ៧ មិនា ២០២១​ នេះយើងរកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៤នាក់​ (ឆ្លងសហគមន៌​ ៣១នាក់​ និង​ នាំចូល​ ៣នាក់)​ និងមានជាសះស្បើយ​ ១៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កើនដល់ ៩៨៧នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកើន​ ៤៧៦នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កើន ៥១០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។ 

ព័ត៌មានជាតិ - វីអូឌី

នាយកដ្ឋានបញ្ជាក់ថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យើងបានធ្វើតេស្តមនុស្សចំនួន​ ៥២៧៧៦២ដែលស្មើនឹង​ប្រមាណ ៣១៤១៤ នាក់ក្នុងចំណោមមនុស្ស ១លាន នាក់៕

No photo description available.



អត្ថបទថ្មី