កប់! iPhone SE ចេញលក់ហើយ ជាមួយតម្លៃសមរម្យ ល្មមលកលៃទិញប្រើបង្អួតគេ

  • 2020-04-17 7:54:24 AM
  • ចំនួនមើល 259 ដង

ក្រុមហ៊ុន Apple កាលពីថ្ងៃទី១៥ ខែមេសា​ បានប្រកាស​ចេញលក់ ទូរស័ព្ទស៊េរី​ iPhone SE ជំនាន់ទី២របស់ខ្លួន ។ ទូរស័ព្ទស៊េរីថ្មីនេះ ជាម៉ូដែល​ iPhone ដែលមានតម្លៃធូរថ្លៃជាងគេ ត្រឹមតែ​៣៩៩ដុល្លារអាមេរិក ប៉ុណ្ណោះ ហើយការបញ្ជាទិញ​​​ នឹងចាប់ផ្តើម​នៅថ្ងៃទី១៧ ខែមេសា ។

តាមការចេញផ្សាយកាលថ្ងៃពុធរបស់ Apple ទូរស័ព្ទ iPhone SE ជំនាន់ទី ២ រួមមានអេក្រង់ ៤.៧ អ៊ីញ ប្រភេទ Retina HD និង Touch ID ដែលជាឧបករណ៍ការពារ “សុវត្ថិភាពឈានមុខគេក្នុងវិស័យឧស្សាហកម្ម” ។ លើសពីនេះទៀត iPhone SE ស៊េរីថ្មី នៅរួមបញ្ចូលប្រព័ន្ធដំណើរការ A13 Bionic រចនាដោយក្រុមហ៊ុន Apple ហើយដែលចាត់ទុកថាជាប្រព័ន្ធ“បន្ទះឈីបល្បឿនលឿនបំផុតនៅក្នុងទូរស័ព្ទស្មាតហ្វូន” និងត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការចាំបាច់បំផុត ។

ទូរស័ព្ទស៊េរីថ្មី iPhone SE មានលក្ខណៈពិសេសច្រើន​ទៀត ដូច​ទៅនឹង iPhone 11 និង 11 Proនោះដែរ ប៉ុន្តែមានអេក្រង់តូច​ជាងមុន ។

គេក៏បានបញ្ជាក់ទៀតថា iPhone SEនេះ មានបំពាក់ប្រព័ន្ធកាមេរ៉ាតែមួយ ល្អបំផុតមិនធ្លាប់មាននៅក្នុងទូរស័ព្ទ iPhone ដែលអាចទាញយកប្រយោជន៍ពីការថតរូបបែបទំនើប រួមទាំងថតរូបតាមម៉ូដ Portrait ជាដើម ។ វាត្រូវបានរចនាឡើង​ដើម្បីធន់នឹងធូលី និងទឹកផងដែរ ។

ទោះបីជាមានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់របស់ទូរស័ព្ទ iPhone SE បែបនេះក៏ដោយ ប៉ុន្តែវាជាលើកទីមួយហើយ ដែលក្រុមហ៊ុនបានប្រកាសដាក់លក់ទូរស័ព្ទថ្មី ដោយគ្មានមនុស្សចូលរួមដោយផ្ទាល់ ក៏ព្រោះតែខ្លាចជំងឺឆ្លងរាលដាល និងការចាក់សោ ឬបិទប្រទេស មិនអាចធ្វើដំណើរ​បាន ។
វាមាន៣ពណ៌សម្រាប់តម្រូវការចំណងចំណូលចិត្តរបស់អតិថិជន គឺពណ៌ខ្មៅ ស ហើយនិងក្រហម ៕



អត្ថបទថ្មី