Tammy Abraham ក្លាយជា​តារា​ជើង​ស៊ុត​ថ្មី​​​​​សម្រាប់​ជម្រើស​ជាតិ​អង់គ្លេស​ដែលកំពុងតែ​លេច​ធ្លោ

  • 2019-10-07 4:29:23 PM
  • ចំនួនមើល 131 ដង



ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

afbcash

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Tammy Abraham ​កំពុង​លេច​ធ្លោ​ខ្លាំង​នៅ Premier League ​ក្រោម​​ការ​បង្វឹក​​របស់​វីរបុរស Frank Lampard ​ហើយ​ រូប​គេ​ទទួល​បាន​កៅ​អី​​​កោះ​ហៅ​​ចូល​ជម្រើសជាតិ​អង់គ្លេស​​ក្នុង​វគ្គ​ជម្រុះ​​ Euro ​នា​ពាក់​កណ្ដាល​សប្ដាហ៍​នេះ។


ក្រោយ​ស៊ុត ​ចូល​​មួយ​គ្រាប់ ​​ពេល​ក្រុម​ Chelsea ឈ្នះ Southamton ៤-១ យប់​មិញ ​ធ្វើ​ឲ្យ​ Abraham ​​ស្មើ​​គ្រាប់​បាល់​​​​របស់ Aguero ខ្សែ​ប្រយុទ្ធ​ Man City (៨គ្រាប់)។ ​ដូច្នេះ គិត​ជា​មធ្យម ខ្សែ​ប្រយុទ្ធ​ វ័យ​ ២២ ឆ្នាំ​រូប​នេះ រក​បាន ១ គ្រាប់​ក្នុង ១ ប្រកួត។

គេ​រួម​ចំណែក​​​ឲ្យ​តោ​ខៀវ​ Chelsea ឡើង​លេខ​ ៥ ​បណ្ដោះអាសន្ន និង​ ចាញ់​​ក្រុម​កំពូល​តារាង​ Liverpool ​​​១០ ពិន្ទុ។

ម្ចាស់​អាវ​លេខ​​៩​រូប​នេះ​​ត្រូវ​​​ជាប់​ភារកិច្ច​លេង​ឲ្យ​អង់គ្លេស​ក្នុង​វគ្គ​ជម្រុះ Euro 2020 ដោយ​ប៉ះ ​ឆេក​​ថ្ងៃ​ទី ១១ តុលា មុន​ទៅ​ទឹក​ដី របស់​ ប៊ុលហ្គារី ​នៅ​ថ្ងៃទី​ ១៤​ តុលា។​

តារាង​ស៊ុត​បញ្ចូល​ទី​​ច្រើន​រដូវ​កាល​នេះ៖



អត្ថបទថ្មី