Laptop អាចស្កេនដៃដូចទូរស័ព្ទ មកជាមួយ VGA ដាច់ទៀតផង

  • 2019-09-24 12:31:36 PM
  • ចំនួនមើល 75 ដង

ក្រុមហ៊ុន ASUS បានប្រកាស់លក់ជាផ្លូវការនូវកុំព្យូទ័រយួរដៃជំនាន់​ថ្មី​សេរី គឺម៉ូឌែល Vivobook X412 និង X512 ដែលភ្ជាប់ជាមួយនឹងមុខងារប្លែកថ្មី និងមកជាមួយ CPU របស់ក្រុមហ៊ុន Intel Core i7 ជំនាន់ទី ៨ ផងដែរ។

លក្ខណពិសេសនៃលេបថបម៉ូឌែលថ្មីនេះគឺក្រុមហ៊ុន ASUS បានបង្កើតឡើងដោយផ្តោតទៅលើទាំងសោភ័ណភាពនិងមុខងារពិសេសៗជាច្រើនជាមួយនឹងតម្លៃសមរម្យតែកម្លាំងខ្លាំងល្មមសាកសមជាមួយនិងសិស្ស និស្សិត និងអ្នកធ្វើការក្រុមហ៊ុនទូទៅ។ ខាងក្រោមនេះគឺជាលក្ខណសម្បត្តិមួយចំនួនលើ ម៉ូឌែល X412 និង X512៖

– ផ្ទៃអេក្រង (Display)

កុំព្យូទ័រយួរដៃនេះ បានភ្ជាប់ជាមួយបច្ចេកវិទ្យា NanoEdge display ដែលជាបច្ចេកវិទ្យាអេក្រង់សឹងតែគ្មានគែមគឺដល់ទៅ ៨៧% ឯណោះនៃផ្ទៃទាំងមូល ជួយឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា អេក្រង់នោះគឺដិតជាប់នឹងភ្នែករបស់អ្នកប្រើប្រាស់ផ្ទាល់តែម្តង។

មានជម្រើសអេក្រង់ ២ ទំហំគឺ ១៤ អ៊ីញនិង ១៥ អ៊ីញ ជាមួយគុណភាពអេក្រង់និងកម្រិតបង្ហាញខ្ពស់ Full HD ពណ៌ក្នុងអេក្រង់មានសភាពដិតច្បាស់ មានភាពរស់រវើក។

X412/X512 មានអេក្រង់ធំ គែមខ្លី រចនាបទតូចស្អាត កាត់បន្ថយទំហំនិងទម្ងន់ឲ្យស្រាលជាងមុន បើប្រៀបនឹងសេរីមុនៗ ហើយងាយស្រួលវេចយកតាមខ្លួន។

– ការរចនារូបរាង (Design)

រូបរាង X512

Vivobook X412/X512 បង្កើតឡើងមកជាមួយបច្ចេកវិទ្យា ErgoLift Hinge ដែលធ្វើឲ្យបាតហើប ពេលបើកលេបថប ព្រមទាំងស្របទៅតាមរចនាបទក្ដារចុច (Keyboard) ដូចទៅនឹង Desktop ផ្តល់ភាពងាយស្រួលដល់បទពិសោធន៍ការវាយអត្ថបទ (Typing) ក្នុងការធ្វើការងារផ្សេងៗប្រចាំថ្ងៃ និងជួយដល់ប្រព័ន្ធការពារកម្តៅរបស់ម៉ាស៊ីនឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់។

Vivobook សេរីថ្មីនេះមកជាមួយនឹងជម្រើសពណ៌ស្អាតប្លែកភ្នែកចំនួន ៤ ពណ៏ដូចជា ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ ពណ៌ខៀវចាស់ និង ពណ៌ក្រហមបែកទឹកក្រូច ដែលស្របតាមតម្រូវការនិងភាពពេញនិយមរបស់យុវវ័យក៏ដូចជាអ្នកធ្វើការសម័យថ្មី។

– ក្តារចុច (Keyboard)

Keyboard

និយាយពី Keyboard លេបថបនេះភ្ជាប់ជាមួយនឹងក្តារចុច Backlit Keyboard បង្កប់នូវភ្លើងពីក្រោម ដែលជំនួយដល់ការប្រើប្រាស់នៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់។ ចំណែកគ្រាប់ចុចវិញ គឺមានកម្រាស់1.3mm (X412) និង1.4mm (X512) ដែលជួយដល់ការTypingកាន់តែលឿន រហ័សនិងច្បាស់លាស់។

– កម្លាំងម៉ាស៊ីន(Performance)

X412/X512បំពាក់ជាមួយនឹង CPU ដល់ទៅ Intel Core I7-8565 និងក្រាហ្វិកដាច់ NVIDIA GeForce MX230/250 ជាមួយនឹងរន្ធអង្គចងចាំដល់ទៅពីរដែលមានទំហំដល់ទៅ512GB SSD និង 2 TB HDD ដែលអាចឲ្យអ្នកប្រើអាចផ្ទុកទិន្ន័យបានច្រើន និងមានសមត្ថភាពជួយដល់ការរត់កម្មវិធីផ្សេងៗ ឬការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ និងការកាត់បន្ថយភាពស្ទក់យឺតក្នុងការ Boot Up ពេលបើកប្រើម្តង។

– ប្រព័ន្ធភ្ជាប់ (Connection)

មានរន្ធសាកបង្កប់បច្ចេកវិទ្យាសាកលឿន Fast Charge

X412 និង X512 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា Wi-Fi 6 (802.11ac) Dual Band ដែលជំនួយដល់ល្បឿននៃការប្រើប្រាស់ដល់ទៅ 867 MB ក្នុងមួយវិនាទី លឿនជាងបច្ចេកវិទ្យា 802.11n ដល់ទៅ ៦ ដង ដែលធ្វើឲ្យការប្រើប្រាស់អ៊ីនធើណេតទូទៅរបស់អ្នកកាន់តែរហ័ស និងរលូនទៅមុខល្អ។

ចំណែករន្ធដោតវិញ X412/X512មានរន្ធ USB C 3.1 រន្ធUSB 3.1 Gen 1 រន្ធ USB 2.0 រន្ធ HDMI រន្ធ Micro SD card Reader រន្ធដោតកាស់ និងរន្ធ Security Slot។

– ប្រព័ន្ធសម្លេង (Sound system)

X412 និង X512 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យា SonicMaster របស់ក្រុមហ៊ុន ASUS ដែលជាបច្ចេកវិទ្យាប្រព័ន្ធសម្លេងផ្តាច់មុខដោយបង្កើតដោយក្រុមការងារ ASUS Golden Ears ក្រុមដែលមានវិជ្ជាជីវ និងបច្ចេកទេសលម្អិតខាងភ្លេងដែលធ្វើឲ្យ Speakers លេបថបមួយនេះមានសម្លេងងំនិងរន្តំ បាស់បុកខ្លាំង លឺបានឆ្ងាយ និងគុណភាពសម្លេងមិនបែកក្នុងគ្រប់កម្មវិធី និងទិន្ន័យកម្សាន្តដែលអ្នកប្រើប្រាស់។

– ផ្នែកសុវត្ថិភាព(Security)

ស្កេនក្រយៅដៃនៅលើ Touchpad ផ្ទាល់ជាមួយនឹង Window Hello

X412 និង X512 ក៏ផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់កាន់តែខ្ពស់មួយកម្រិតទៀតជាមួយនឹងការស្កេនក្រយៅដៃនៅលើ Touchpad ផ្ទាល់ជាមួយនឹង Window Hello ហើយវាក៏ស្កេនបានលឿនភ្លាមៗ មិនរងចាំយូរ។

– ថាមពលថ្ម (Battery)

មានរន្ធសាកបង្កប់បច្ចេកវិទ្យាសាកលឿន Fast Charge

អ្វីដែលជាចំណុចពិសេសរបស់សេរី Vivobook ទាំងអស់បើធៀបជាមួយនឹងសេរីដ៏ទៃគឺ គុណភាពថ្មខ្ពស់ប្រើបានយូរជាងថ្មស្តង់ដាទូទៅប្រភេទLithium-ion ដល់ទៅ ៣ ដង។

សម្រាប់ការសាកថ្មលេបថបនេះបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកលឿន Fast Charge ដោយអ្នកចំណាយពេលត្រឹមតែ ៤៩ នាទីតែប៉ុណ្ណោះក្នុងការសាកថ្មពីសូន្យដល់ ៦០%។ វាក៏បានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ASUS Battery Health Charging technology ដែលធ្វើឲ្យការសាកថ្មរបស់អ្នកកាន់តែមានសុវត្ថិភាព កាត់បន្ថយការហើមថ្មឬក្តៅថ្មខ្លាំងដែលនាំអោយខូចថ្មរ និងរក្សាគុណភាពថ្មអោយមានភាពយូរអង្វែង។

ចំណុចខ្លឹមៗលើ Vivobook X412 និង X512 ឆ្នាំ ២០១៩

ស្កេនក្រយៅដៃនៅលើ Touchpad ផ្ទាល់ជាមួយនឹង Window Hello

• ស្តើង ស្រាល ជាមួយនឹងបច្ចេកវិទ្យាអេក្រង់សឹងតែគ្មានគែម (NanoEdge Display) ជំនួយដល់បទពិសោធន៍នៃការមើល និងការធ្វើការទូទៅកាន់តែធំទូលាយ និងប្រសើរជាងមុន។

• បំពាក់ជាមួយនឹងឈីប Core i7 ជំនាន់ទី ៨ របស់ក្រុមហ៊ុន Intel ជាមួយនឹង VGA ដាច់របស់ក្រុមហ៊ុន NVIDIA GeForce MX230/250

• រចនាបទប្លែកថ្មីជាមួយនឹងមុខងារ ErgoLift Hinge ដែលជំនួយដល់បទពិសោធន៍នៃការវាយអត្ថបទ (Typing) ព្រមទាំងជម្រើសពណ៌ដ៏ស្រស់ស្អាត

• តម្លៃ៖ ចាប់ផ្តើមពី ៤៦៩ ដុល្លារឡើង។

ប្រភព៖ techworm | ZDNet



អត្ថបទថ្មី