Dj Nana ៖ បើ​អ្នក​មាន​លុយ 1000$ សូម​យក 900$ ទៅ​រៀន ហើយ​នៅ​សល់​ប៉ុន្មាន​ចាំ​យក​ទៅ​តែង​ខ្លួន​។ ១០​ ឆ្នាំ​ក្រោយ​មក​អ្នក​នឹង​មាន…

  • 2019-09-20 1:04:35 PM
  • ចំនួនមើល 102 ដង

ភាពស្រស់ស្អាតជារឿងសំខាន់ណាស់សម្រាប់មនុស្សស្រី ភាពស្រស់ស្អាតធ្វើឲ្យមនុស្សស្រីយើងមានភាពជឿជាក់លើខ្លួនឯង ដើរទៅមុខដោយក្តីមោទកភាព ហ៊ានងើយមុខឡើងនៅចំពោះមុខមនុស្សជុំវិញខ្លួន។ ប៉ុន្តែយ៉ាងណាក្តី ភាពស្រស់ស្អាតរបស់មនុស្សស្រីមិនមែនកើតឡើងពីធម្មជាតិសុទ្ធសាទ១០០%នោះទេ គឺវាកម្រមានខ្លាំងណាស់ ដូច្នេះហើយមនុស្សស្រីយើងត្រូវការចំណាយលុយយ៉ាងច្រើនទៅលើការតុបតែង កែកុនខ្លួនដើម្បីភាពស្រស់ស្អាតនេះ។

បើយោងទៅតាមយោបល់របស់បងស្រី Dj Nana បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គាត់ថា៖

“បើ​អ្នក​មាន​លុយ 1000$ សូម​យក 900$ ទៅ​រៀន ហើយ​នៅ​សល់​ប៉ុន្មាន​ចាំ​យក​ទៅ​តែង​ខ្លួន​។ ១០​ ឆ្នាំ​ក្រោយ​មក​អ្នក​នឹង​មាន​លុយ​រាប់​ម៉ឺន​ដុល្លា​វិញ​សម្រាប់​តែ​ង​ខ្លួនឲ្យ​ស្អាត​អស់​មួយ​ជី​វិត​។ តែ​បើ​អ្នក​ចាយ​ទាំង​អស់​លើ​ការ​តែង​ខ្លួន អ្នក​នឹង​ស្អាត​បាន​តែ​មួយ​រយះ​ពេល​ខ្លី​ប៉ុណ្ណោះ​។ ខ្ញុំ​ក៏​តុប​តែង​ខ្លួន​ដែរពេល​ចេញ​កម្ម​វិធី​ម្តង​ៗ ដើម្បី​ឲ្យ​សាក​សម​នឹង​កម្ម​វិធី​​​។ ការ​តុប​តែង​ខ្លួន​ឲ្យ​ត្រូវ​កាលៈ​ទេ​សៈ​ជា​រឿង​ចាំ​បាច់ តែ​កំ​ហុស​ធំ​បំ​ផុត​របស់​មនុស្ស​ស្រីខ្លួន​ឯង ឬ​ការ​គិត​របស់​មនុស្ស​ខ្លះ​ទៅ​លើ​មនុស្ស​ស្រី គឺ​ការ​យល់​ថា​មនុស្ស​ស្រី​ពេល​ស្អាត​ទើប​មាន​តម្លៃ​។”

ត្រឹមតែរយៈពេលមួយម៉ោងបន្ទាប់ពីការបង្ហោះរបស់ Dj Nana បានទទួលការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយទទួលបានការចែករំលែក (Share) រហូតដល់ ៨៩៩ Shares  និងទទួលបានអ្នកចូលចិត្ត (Likes) ៥,៥ពាន់ ។

នេះក៏ជាចំនុចមួយមានសារសំខាន់សម្រាប់ស្ត្រីយកទៅពិចារណាដែរថាតើគួរឬមិនគួរ ថ្វីត្បិតតែយើងចំណាយលុយលើថ្លៃការសិក្សាមែនពិតប៉ុន្តែវានិងធ្វើឲ្យអនាគតរបស់ស្រ្តីភ្លឺត្រចះត្រចង់ ទ្រាំមិនស្អាតបន្តិចក៏មិនថ្វីដែរ ចាំរៀនចប់រកលុយបានច្រើន រូបសម្រស់ក៏ស្រស់ស្អាត ហើយចំនេះដឹងក៏មានទៀតផង។

6 Things Women Found Really Attractive In The 60’sIt’s Easy To See What Made These 8 Sexy Celebs FamousMen, Try This Tonight And You’ll Never Need Viagra Again!The Best Game For Men Is Very Realistic

ប្រភពរូបភាព៖  Dj NanaTips



អត្ថបទថ្មី