Bentley Bentayga ធម្មតាតម្លៃជាង ២០ ម៉ឺនប៉ុណ្ណោះ តែបើអាប់ដេតពាក់អាវក្រោះតម្លៃកន្លះលានដុល្លារឯណោះ

  • 2019-10-01 11:13:03 PM
  • ចំនួនមើល 48 ដង

នាពេលកន្លងមកយើងធ្លាប់បានឃើញរថយន្តបំពាក់អាវក្រោះការពារគ្រាប់ ដូចជារថយន្ត BMW X5 និងរថយន្ត Audi RS7 ប៉ុន្តែឥឡូវនេះក្រុមហ៊ុនកាណាដាមួយមានឈ្មោះថា Inkas Armored Vehicle Manufacturing បានបញ្ចេញរថយន្តការពារគ្រាប់ចុងក្រោយបង្អស់របស់ខ្លួន គឺម៉ូដែល Bentley Bentayga ។

Bentley Bentayga មានកម្រិតការពារគ្រាប់ CEN 1063 BR6 ដែលអាចការពារគ្រាប់ផ្លោងត្រង់កន្លែងធុងសាំង , អាគុយ និង ប្លុកបញ្ជាផ្សេងៗ ។ សូម្បីតែគ្រាប់បែកដៃ , គ្រាប់កាំភ្លើង AK47 និង AR10 ព្រមទាំងគ្រាប់បែកបញ្ជា DM51 ក៏មិនអាចធ្វើអ្វីទៅលើរថយន្តនេះបានដែរ ។ មិនតែប៉ុណ្ណោះ វាបានបំពាក់ភ្លើងអាសន្ននៅប៉ាណាមុខ និង ស៊ីរ៉ែន ហើយអ្នកក៏អាចជ្រើសរើសការពារបំពង់ស៊ីម៉ាំង , ប្រព័ន្ធបាញ់ផ្សែង , ប្រព័ន្ធការពារម៉ាស៊ីនមិនឱ្យឆេះ និង ដៃទ្វារឆក់ទៀតផង ។

មិនត្រឹមតែសុវត្ថិភាពប៉ុណ្ណោះទេ តែ Bentley Bentayga ការពារគ្រាប់នេះក៏មានល្បឿនលឿនណាស់ដែរ ដោយប្រើម៉ាស៊ីនសាំងចំណុះ ៦,0 លីត្រ Twin-turbocharged ទំហំ ១២ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៦០០ សេះឯណោះ ។ វាមានតម្លៃរហូតដល់ទៅ កន្លះលានដុល្លារឯណោះ ខណៈរថយន្ត Bentley Bentayga ធម្មតាមានតម្លៃត្រឹមចាប់ពី ២២៩, ១០០ ដុល្លារប៉ុណ្ណោះ ៕



អត្ថបទថ្មី