ស្រីៗចេះរបៀបហាត់ប្រាណ៣ក្បាច់នេះនៅផ្ទះក្បាលពោះនឹងរាបស្មើស្អាតដូចចិត្ត

  • 2019-09-18 12:25:14 PM
  • ចំនួនមើល 128 ដង

មនុស្ស​ស្រី​តែង​ជួប​បញ្ហា​ទល់​លាមក​ច្រើន​ជាង​​មនុស្ស​ប្រុស។ ដោយ​សារ​តែ​អ័រម៉ូន​ប្រែប្រួល ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់ គ្មាន​ពេល​ធ្វើ​លំហាត់​ប្រាណ ទើប​​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ទល់​លាមក ក្បាល​ពោះ​មិន​រាប​ស្មើ។ អស់​បារម្ភ​ទៀត​ហើយ ៣ ក្បាច់​​ងាយ​ៗ​ខាង​ក្រោម​នេះ អាច​ជួយ​អ្នក​បាន។ ដោយ​គ្រាន់​តែ​ចំណាយ​ពេល​បន្តិច​បន្តួច ហាត់​លើ​គ្រែ​ក៏​បាន បន្ទាប់​ពី​ភ្ញាក់​ឡើង​នៅ​ពេល​ព្រឹក នោះ​អ្នក​នឹង​ទទួល​បាន​ក្បាល​ពោះ​រាប​ស្មើ​ស្អាត​ជាក់​ជា​មិន​ខាន​។

ក្បាច់​ទី​១៖

ដំបូង​ត្រូវ​ដេក​​ដាក់​ខ្នង​​ឲ្យ​ត្រង់ បន្ទាប់​មក​លើក​ជើង​ទាំង​ពីរ បន្ទន់​ជង្គង់​​ហើយ​យក​ដៃ​​​ទាញ​ដាក់​ផ្អឹប​ឲ្យ​ជាប់​​ក្បាល​ពោះ ទប់​​​ឲ្យ​ជាប់​ ៥​នាទី។

អត្ថប្រយោជន៍៖ ជួយ​សម្រួល​ដល់​ដំណើរ​ការ​នៃ​ក្រពះ​និង​​​ប្រព័ន្ធ​រំលាយ​អាហារ​។ ជាពិសេស​វា​ជួយ​កាត់​បន្ថយ​អាការៈ​ទល់​លាមក និង​ការ​ផោម​ញឹក។

​ក្បាច់​ទី​២៖

ត្រូវ​ដេក​ដាក់​​ខ្លួន​ឲ្យ​ត្រង់ ហើយ​ដាក់​ដៃ​ទាំង​ពីរ​ឲ្យ​ត្រង់​ស្រប​នឹង​ដង​ខ្លួន​។​ បន្ទាប់​មក​បញ្ឈរ​ជង្គង់​ឡើង ហើយ​ព្យាយាម​លើក​ដង​ខ្លួន​ឡើង​លើ និង​ធ្វើ​ចុះ​​ឡើង​ឲ្យ​បាន​ពី ១៥-២០​ដង។​​

អត្ថប្រយោជន៍៖ នេះ​ជា​ក្បាច់​ពេញ​​និយម​ខ្លាំង​ណាស់​ ព្រោះ​វា​​អាច​ជួយ​ឲ្យ​ពោះវៀន​និង​ក្រពះ​មាន​តុល្យភាព ហើយ​វា​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ធ្វើ​ការ​​ដែល​មិន​សូវ​មាន​ពេល​ហាត់​ប្រាណ។ វា​ថែម​ទាំង​អាច​ជួយ​ដុត​បំផ្លាញ​​ជាតិ​ខ្លាញ់​​អាក្រក់​ៗ​ ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ។

ក្បាច់​ទី​៣៖

ម៉ាស្សា​​​នៅ​​ត្រង់​បរិវេណ​ក្បាល​ពោះ​ថ្នមៗ​ជា​​រង្វង់ អូស​ពី​ឆ្វេង​ទៅ​ស្តាំ​ ដោយ​ប្រើ​ជាមួយ​ឡេ​លាប​ស្បែក​ប្រចាំ​ថ្ងៃ​របស់​អ្នក។ ធ្វើ​បែប​នេះ​ឲ្យ​បាន​​ប្រហែល ២-៣​នាទី​ ហើយ​កុំ​ភ្លេច​ផឹក​ទឹក​បន្តិច​ផង​។

អត្ថប្រយោជន៍៖ អាច​ជួយ​ឲ្យ​ក្រពះ​កិន​រំលាយ​អាហារ​បាន​ល្អ និង​ជួយ​ឲ្យ​ពោះ​វៀន​ស្រូប​យក​ជីវជាតិ​​ល្អ​ៗ​ពី​អាហារ​បាន​លឿន​ជាង​មុន​ទៀត​ផង។

មិន​ថា​អ្នក​ព្យាយាម​សម្រក​គីឡូ ដោយ​ការ​តម​អាហារ​ឬ​វិធី​ណា​ក៏​ដោយ បើ​បាន​បន្ថែម​៣ក្បាច់​​នេះ ទុក​អនុវត្ត​រាល់​​ថ្ងៃ​ទៀត ទើប​ឆាប់​ឃើញ​លទ្ធផល​៕​​​

ប្រភព៖ akerufeed



អត្ថបទថ្មី