វិធីធ្វើ ទឹកជ្រលក់ស៊ុបគីស៊ុប

  • 2019-02-13 7:53:44 PM
  • ចំនួនមើល 458 ដង

អ្នកលក់គេលាក់រូបមន្ត បើអីចឹងកុំពិបាកសួរគេអីរៀនធ្វើខ្លួនឯងទៅក្រែង «ចេះមកពីរៀន មានមកពីរក»

គ្រឿងផ្សំ៖
១.ទឹកម្ទេស ១ ដប
២.ទឹកខ្មេះ ៣ ស្លាបព្រា
៣.ទឹកប៉េងប៉ោះ ១ ស្លាបព្រា
៤.ទឹកស៊ីអ៊ីវ ៣ ស្លាបព្រា
៥.ទឹកប្រេងខ្យង ១ ស្លាបព្រា
៦. ទឹកខ្ទឹមជ្រក់ ២ ស្លាបព្រា
៧. ស្ករស ៣ ស្លាបព្រា
៨. ម្ទេស
៩. ខ្ទឹមស
១០. ទឹកហ៊ូកែវ ៤ ដុំតូចៗ
១១. ល្ងស
១២. ប្រេងល្ង
១៣. ជីបន្លា និងជីវ៉ាន់ស៊ុយ

វិធីធ្វើ៖
លាយទឹកម្ទេស ទឹកខ្មេះ ទឹកប៉េងប៉ោះ ទឹកស៊ីអ៊ីវ ប្រេងខ្យង ទឹកខ្ទឹមជ្រក់ ស្ករស ចូលគ្នា។ បុកខ្ទឹមស ម្ទេស និងតៅហ៊ូចូលគ្នាអោយម៉ត់រួចដាក់ចូលក្នុងគ្រឿងដែលផ្សំរួចហើយ។ បើកភ្លើងល្មមពេលពុះដាក់ល្ងស (គួរលីងអោយឈ្ងុយជាមុនសិន) រួចដាក់ប្រេងល្ងហើយកូរអោយសព្វរួចដាក់ជីតាមចំណូលចិត្ត។ ពេលពិសារបើបន្ថែមខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ទៀតធានាថាឆ្ងាញ់។ អាចរក្សាទុកក្នុងទូទឹកកកដោយមិនបាត់បង់ក្លិននិងរសជាតិទេ៕

Image may contain: drink, food and indoor

Image may contain: food and indoorImage may contain: drink and indoorImage may contain: drink, food and indoor

Image may contain: food and indoor

Image may contain: indoor and food

Image may contain: foodImage may contain: drink, indoor and foodImage may contain: foodImage may contain: food and indoorImage may contain: foodImage may contain: food and indoorImage may contain: food



អត្ថបទថ្មី