រូបរាងទាំងមូលរបស់ Huawei Mate 30 Pro បែកធ្លាយមុនថ្ងៃប្រកាសចេញផ្លូវការ

  • 2019-09-17 12:33:06 PM
  • ចំនួនមើល 129 ដង

កំពូលស្មាតហ្វូនរបស់ Huawei នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៩ ខែកញ្ជា ខាងមុខនេះហើយ ខណះលោក Evan Blass បានបង្ហាញរូបរាងទាំងអស់នៃត្រកូល Mat 30 ទាំងមូលនេះតែម្ដង ។

ស្មាតហ្វូន Huawei Mate 30 Pro មានកាមេរ៉ា ៤ គ្រាប់ ស្ថិតក្នុងរង្វង់មូល ឯ LED flash និង 3D ToF ស្ថិតនៅកៀន ។ នៅខាងមុខមានក្បាលឆកតូចបង្កប់ Sensor ស្កេនមុខ និងមានអេក្រង់ទឹកធ្លាក់ (Waterfall) ដែលកោងខ្លាំងស្ទើរតែគ្មានគែម ។

Huawei Mate 30 មានអេក្រង់រាប និងក្បាលឆកតូចជាងស៊េរី Pro ។ ក្នុងក្បាលឆកមិនច្បាស់ថា អាចមានកាមេរ៉ា ២ គ្រាប់ ឬមួយជា Sensor ស្កេនមុខឡើយ ។ រចនាបថខាងក្រោយស្រដៀងនឹង 30 Pro ដែរ តែគ្មាន ToF ។ Huawei Mat 30 Lite មានកាមេរ៉ាមួយនៅខាងមុខ និងមានរចនាបថកាមេរ៉ាជ្រុងនៅក្រោយស្រដៀង Mate20 ហើយផ្ទុកកាមេរ៉ា ៤ គ្រាប់ ចំណែកស្កេនម្រាមដៃ នៅក្រោមកាមេរ៉ាមិននៅក្នុងអេក្រង់ឡើយ  ៕



អត្ថបទថ្មី