របៀបធ្វេីឡាបសាច់ជ្រូក ងាយៗ

  • 2019-02-24 8:04:13 PM
  • ចំនួនមើល 405 ដង

គ្រឿងផ្សំ៖

– សាច់ជ្រូក ៤០០ក្រាមចិញ្ច្រាំ
– ពោះជ្រូក ៣០០ក្រាម ស្ងោរឲ្យឆ្អិនហាន់តូចៗល្មម
– ក្រូចឆ្មា ៣ផ្លែ
– ទឹកត្រី ៣ស្លាបព្រាបាយ
– ស្ករស កន្លះស្លាបព្រាបាយ
– ប៊ីចេង ១ស្លាបព្រាកាហ្វេកន្លះ
– ខ្ទឹមស ៥កំពឹសហាន់តូចៗ
– ខ្ទឹមក្រហម ៥ដុំហាន់ស្តើងៗ
– គល់ស្លឹកគ្រៃហាន់ ១ចានចង្កឹះ
– រំដេង ១ដុំចិត្តតូចៗ
– ស្លឹកក្រូច ១០សន្លឹកហាន់
– ជីរណា ៥-៧សន្លឹកហាន់តូចៗល្មម
– អង្ករលីង ៣-៤ស្លាបព្រាបាយ(ម៉ដ្ឋ)
– ជីនាងវង ជីសាំងឃុំ…
– ប្រហុកចំហុយ ដាក់សម្រាប់អ្នកចូលចិត្តImage may contain: food

វិធីធ្វើ៖

១. ដំបូងយកគល់ស្លឹកគ្រៃ និងរំដេងដាក់ចូលទៅក្នុងឆ្នាំងខ្ទះរួចហើយលីងវាឲ្យឈ្ងុយដួសទុកសិន
បន្ទាប់មកដាក់ស្លឹកក្រូចសើចចូលវិញម្តងលីងឲ្យឈ្ងុយដូចគ្នាដែរ។
២. យកគល់ស្លឹកគ្រៃ រំដេង និងស្លឹកក្រូចសើចដែលបានលីងឈ្ងុយហើយមកដាក់ចូលក្នុងត្បាល់
បន្ទាប់់មកបុកវាឲ្យម៉ដ្ឋ។
៣. យកសាច់ជ្រូកចិញ្ច្រាំដាក់ចូលក្នុងឆ្នាំងរួចហើយរំលីងវារហូតទាល់តែសាច់ឆ្អិន (រំលីងតែសាច់
មួយមុខ)។
៤. ត្រូវមានចានធំមួយដាក់សាច់ជ្រូករំលីងឆ្អិន, ពោះជ្រូកហាន់, គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច
(បុករួច), ខ្ទឹមស, ខ្ទឹមក្រហម, ទឹកត្រី, ស្ករស, ប៊ីចេង, ប្រហុក(សម្រាប់អ្នកចូលចិត្ត) និងច្របាច់ក្រូច
ឆ្មាដាក់ រូចហើយច្របល់បញ្ចូលគ្នា។
៥. បន្ទាប់មកទៀតត្រូវដាក់អង្ករលីង ច្របល់បញ្ចូលគ្នាឲ្យសព្វរួចហើយចាំដាក់ជីរណាច្របល់បញ្ចូល
ដែរ ជាចុងក្រោយដាក់ជីនាងវង និងជីសាំងឃុំពីលើទុកញ៉ាំផ្ទាប់ជាការស្រេច៕



អត្ថបទថ្មី