រថយន្ត​កេរ្ត៏ដំណែលសល់​ជាង ៦០ ឆ្នាំ​ អាច​រត់​ដឹក​អ្នក​ដំណើរ​រាល់ថ្ងៃ​​នៅ​បាត់ដំបង​

  • 2019-09-28 9:37:56 PM
  • ចំនួនមើល 29 ដង


ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

afbcash

​រថយន្ត​អង្គរ (Angkor) សល់​ពី​សម័យ​សង្គម​រាស្ត្រ​និយម មាន​នៅ​តែ​ស្រុក​មោង​ឫស្សី ខេត្ត​បាត់ដំបង​ប៉ុណ្ណោះ។

រថយន្ត Angkor ប្រភេទ Mini bus ផលិត​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​អំឡុង​ទសវត្សរ៍ ឆ្នាំ១៩៦០ (១៩៥៥-១៩៥៦) ត្រូវ​បាន​ដំឡើង​សារជា​ថ្មី​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដោយ​ទុក​រចនា​បថនៅ​ដដែល។ នេះ​បើ​តាម​លោក​ពូ​ដែល​ជា​ម្ចាស់​រថយន្ត​មួយ​គ្រឿង​ក្នុង​ចំណោម​រថយន្ត​ដែល​មាន​សល់​ប្រហែល ៤ គ្រឿង​ប៉ុណ្ណោះ (ពណ៌ស ៣ គ្រឿង និង​ទឹក​ក្រូច ១គ្រឿង)។

លោក​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា រថយន្ត​នេះ​សល់​តាំង​ពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ប៉ុន្តែ​កៅអី​អង្គុយ តួ ទ្វារ និង​ដំបូល​រថយន្ត​ពុក​ផុយ​អស់​ទៅ​ហើយ និង​ត្រូវ​បាន​ជួស​ជុល រៀបចំដំឡើង​សា​ជា​ថ្មី នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដោយ​យក​តាម​គំរូ​ចាស់។

គ្រឿង​ម៉ាស៊ីន និង​គ្រឿង​ក្រោម​ភាគ​ច្រើន​គឺ​ជា​របស់​ដើម​ស្ទើរ​តែ​ទាំង​អស់​។ ម៉ាស៊ីន​ដើម​គឺ​ផលិត​ដោយ​ក្រុមហ៊ុន Citröen របស់​ប្រទេស​បារាំង ឯ​គ្រឿង​បន្សំ​ផ្សេងៗផលិត​នៅ​​ក្នុង​ស្រុក​។

រថយន្ត​កេរ្ត៏ដំណែល​សល់​ជាង ៦០ ឆ្នាំ​នេះ បច្ចុប្បន្ន​ត្រូវ​បាន​ប្រើ​សម្រាប់​ដឹក​ទំនិញ និង​អ្នក​ដំណើរ​ទៅ​មក​ជា​ប្រចាំ​ពី​ទី​រួម​ខេត្ត​បាត់ដំបង ទៅ​ផ្សារ​មោងក្នុង​ស្រុក​មោង​ឫស្សី​តែ​ប៉ុណ្ណោះ។



អត្ថបទថ្មី