មកដឹងពីគុណប្រយោជន៍នៃការទទួលទានដំឡូងឈាមមាន់ ​ឬដំឡូងពណ៌ស្វាយ!

  • 2019-09-22 11:39:08 AM
  • ចំនួនមើល 96 ដង

ដំឡូងពណ៌ស្វាយមានផ្ទុកនូវវីតាមីន  និងធាតុរ៉ែសំខាន់ៗជាច្រើនអាចជំនួយសុខភាពទូទៅបានយ៉ាងប្រសើរដូចជា ​វីតាមីន ​A  វីតាមីន ​C  វីតាមីន ​E  កាបូអ៊ីដ្រាត  ប៉ូតាស្យូម កាល់ស្យូម ​និងសារធាតុសំខាន់ជាច្រើនមុខទៀត។

ដូច្នេះ  ការទទួលទានដំឡូងពណ៌ស្វាយ អាចជួយដល់សុខភាពរបស់អ្នកបានជាច្រើនយ៉ាងដូចជា៖

១. ដំឡូងពណ៌ស្វាយ មានផ្ទុកនូវ សារធាតុកាបូអ៊ីដ្រាត ​ដែលអាចជួយជំនួសឱ្យការទទួលទានបាយជាប្រចាំបាន ​ដូច្នេះអ្នកអាចទទួលទានដំឡូងពណ៌ស្វាយនេះជំនួសបាយដើម្បីតមអាហារសម្រកទម្ងន់ ឬដើម្បីកាត់បន្ថយការទទួលទានបាយបានផងដែរ។

២. សារធាតុកាកសរសៃអាហារ ​(Fiber)  ដ៏ច្រើនលើសលប់នៅក្នុងដំឡូងពណ៌ស្វាយ ​ត្រូវបានគេដឹងថាអាចជំនួយសុខភាពក្រពះពោះវៀន និងការរំលាយអាហារឱ្យដំណើរការល្អ  ​ថែមទាំងការពារបញ្ហាជំងឺផ្សេងៗបាន។

៣. ដំឡូងពណ៌ស្វាយ ​អាចជួយធ្វើឱ្យចលនាលំហូរឈាមដំណើរការល្អ និងរត់សព្វពេញរាងកាយ ​ដែលជាគុណប្រយោជន៍នៅក្នុងការការពារបញ្ហាសុខភាពមួយចំនួនធំ។

PurplePotato 720

៤. ការទទួលទានដំឡូងស្វាយជាទៀងទាត់អាចជួយការពារជំងឺពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ​ថែមទាំងការពារការលាប់ឡើងវិញនូវការកើតជំងឺហឺតទៀតផង។

៥. នៅក្នុងដំឡូងពណ៌ស្វាយ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ​ដែលអាចជួយការពារកើតរីករាលដាលនៃកោសិកាមហារីក  និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកកាចសាហាវជាច្រើនប្រភេទផងដែរ។

៦. ដំឡូងពណ៌ស្វាយត្រូវបានគេណែនាំជាពិសេស ​សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ​ព្រោះថាដំឡូងមួយប្រភេទនេះមានសារធាតុសំខាន់ៗជាច្រើនមុខ ​ដែលអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ​ធ្វើឱ្យជាតិស្ករក្នុងឈាមដំណើរការល្អ ​និងមិនប៉ះពាល់ដល់សុខភាពអ្នកកើតជំងឺទឹកនោមផ្អែមដូចការទទួលទានបាយធម្មតានោះទេ។

៧. វីតាមីនពិសេសៗ ​និងសារធាតុ ​Beta-Carotene  នៅក្នុងដំឡូងពណ៌ស្វាយ ​ត្រូវបានគេដឹងទៀតថា ​អាចជំនួយដល់សុខភាពបេះដូងទូទៅ  ការពារការកើតជំងឺបេះដូងជាច្រើនប្រភេទ ​និងជំងឺសរសៃឈាមបេះដូងផងដែរ។

៨. ដំឡូងពណ៌ស្វាយ មានផ្ទុកការឡូរីទាបបំផុត ​ដែលស័ក្តិសមសម្រាប់អ្នកដែលចង់តមអាហារសម្រកទម្ងន់ទទួលទាន  ជាពិសេសវាថែមទាំងអាចគ្រប់គ្រងទម្ងន់បានយ៉ាងល្អមិនឱ្យឡើងហួសមាធ ​ថែមទាំងអាចកាត់បន្ថយចំណង់ទទួលទានទៀតផង។

៩. សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងដំឡូងពណ៌ស្វាយ ​អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឱ្យកាន់តែរឹងមាំ ​ជួយប្រឆាំងនឹងការវាយលុយពីជំងឺផ្សេងៗក្នុងរាងកាយផងដែរ។

១០. ការទទួលទានដំឡូងពណ៌ស្វាយ ​ពិតជាជាល្អពិសេសសម្រាប់អ្នកដែលកើតជំងឺលើសឈាម ​ឬឡើងសម្ពាធឈាមបាន  ដោយវាមានផ្ទុកនូវសារធាតុសំខាន់ៗ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចធ្វើឱ្យសម្ពាធឈាមដំណើរការល្អ ការពារការឡើងសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមទៀតផង។

១១. នៅក្នុងដំឡូងពណ៌ស្វាយ ​ក៏មានផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាករាងកាយផ្សេងៗជាច្រើនផ្នែក ​ថែមទាំងអាចការពាររាងកាយពីពពួកមេរោគ និងបាក់តេរីដែលជាជំងឺឆ្លងបានផងដែរ។

493ss_getty_rf_purple_sweet_potatoes

១២.ពិតជាពិសេស ដំឡូងពណ៌ស្វាយមានផ្ទុកនូវវីតាមីនល្អៗជាច្រើនដូចជា វីតាមីន A វីតាមីន C និងវីតាមីន E ដែលសំខាន់ចាំបាច់បំផុតសម្រាប់សុខភាពស្បែក ដោយធ្វើឱ្យសម្រស់របស់អ្នកស្រស់ស្អាត ភ្លឺរលោង ចេញពីខាងក្នុងខ្លួនតែម្តង។

១៣. ដំឡូងពណ៌ស្វាយ មិនត្រឹមតែល្អសម្រាប់អ្នកដែលចង់តមអាហារដើម្បីធ្វើការសម្រកទម្ងន់នោះទេ តែសម្រាប់អ្នកដែលមានរាងកាយស្គមស្គាំង ចង់ធាត់ និងមិនងាយឡើងទម្ងន់វិញនោះ ការទទួលទានដំឡូងពណ៌ស្វាយបែរជាអាចជួយឱ្យអ្នកចាប់ផ្តើមមានសាច់មានឈាម និងឡើងទម្ងន់សមតាមចិត្តប្រាថ្នាទៅវិញ៕



អត្ថបទថ្មី