ទើបតែមក​ដឹកនាំ​ មិនទាន់បាន​ក្ដៅ​កៅអី​ផង Valdes ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ឈុត​យុវជន Barca ហើយ

  • 2019-10-08 4:34:52 AM
  • ចំនួនមើល 180 ដង

ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

afbcash

អតីត​អ្នក​ចាំ​ទី​ក្លឹប Barcelona លោក Victor Valdes ត្រូវ​បាន​ក្លឹប​កាតាឡាន់​មួយ​នេះ បញ្ចប់​មុខ​តំណែង​ជា​គ្រូបង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​អាយុ ១៩​ឆ្នាំ​ឈុត A (U19A) ក្នុង​ថ្ងៃ​ច័ន្ទ​នេះ។

លទ្ធផល​រូបភាព​សម្រាប់ Valdes

បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ក្លឹប មិន​មាន​សរសេរ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បញ្ចប់​ការងារ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​ថា អ្នក​ដែល​ជំនួស​ការងារ​របស់​ Valdes គឺ លោក Franc Artiga ដែល​ជា​គ្រូ​បង្វឹក​ក្រុម​អាយុ​ក្រោម ១៩​ឆ្នាំ​ឈុត B (U19B)។

យ៉ាងណាមិញ​ បើ​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក Valdes មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ជាមួយ​នាយក​សាលា​បាល់ទាត់ La Masia លោក Patrick Kluivert។ អ្នក​ទាំង​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​នឹង​គ្នា​អំឡុង​ ២០០២-២០០៤​ដែរ។

បើ​តាម​សេចក្ដីរាយការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា Valdes ហាក់​ស្ទាក់​ស្ទើរ​នឹង​ការ​ស្នើ​របស់​លោក Kluivert ដែល​ឲ្យ​ប្រើ​ទម្រង់ ៤-៤-២។ រឿង​មួយ​ទៀត​នោះ​គឺ Valdes មិន​សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​ក្លឹប និង​លោក Kluivert ក្នុង​ការ​បដិសេធ​មិន​ឲ្យ​ប្រើប្រាស់​ទីលាន Estadi Johan Cruyff ដោយ​ទីលាន​នេះ​ទុក​ឲ្យ​ក្រុម​ឈុត B និង​ក្រុម​នារី។

គួរ​បញ្ជាក់​ផង​ដែរ​ថា Valdes ដឹកនាំ​ឈុត​យុវជន​ឈ្នះ ៤​ប្រកួត ក្នុង​ ៥ប្រកួត​នៃ​លីគ ប៉ុន្តែ​ចាញ់​ទាំង​ពីរ​ប្រកួត​នៅ UEFA Youth Leagueដោយ​ចាញ់ Borussia Dortmund និង​ Inter Milan៕



អត្ថបទថ្មី