ទម្លាប់ល្អទាំង៤ នៃអ្នកជោគជ័យ

  • 2019-08-07 3:12:03 PM
  • ចំនួនមើល 202 ដង

អាថ៌កំបាំងនៃភាពជោគជ័យគឺជាការស្វែងរកនៃអ្វីដែលអាចអោយយើងជោគជ័យ និងធ្វើវា។ ដូចនេះហើយបានជាមានសំណួរមួយបានសួរថា “តើអ្នកជោគជ័យមានទម្លាប់អ្វីខ្លះ?”។

ហេតុអ្វីបានជាអ្នកខ្លះមានការគិតវិជ្ជមាន តែខ្លះបែរជាមានការគិតអវិជ្ជមាន?

តើអ្វីដែលបានកំណត់ការភាពជឿជាក់លើខ្លួនឯងសម្រាប់ភាពជោគជ័យ?

ក្នុងការសំភាស៍មនុស្សជោគជ័យជាច្រើនរាប់ឆ្នាំជាមួយនឹងសំនូរតែមួួយ “តើអ្នកគិតពីអ្វីគ្រប់ពេល?”

ហើយចម្លើយគឺសាមញ្ញ និងដូចៗគ្នា និងអាចរកឃើញនូវឥទ្ធិលដែលអាចផ្លាស់ប្តូរជីវិតរបស់ពួកគេ។

ជារួម ទម្លាប់របស់មនុស្សជោគជ័យគឺការគិតវិជ្ជមាន។ ពួកគេគិតពីអ្វីដែលពួកគេចង់បាន និងពីរបៀបទទួលនូវអ្វីដែលពួកគេចង់បាន។

ខាងក្រោមនេះជាទម្លាប់ល្អរបស់អ្នកជោគជ័យដែលអ្នករៀនពីវា​ និងធ្វើវា​ ហើយប្រហែលអាច​ធ្វើអោយទទួលបាននូវភាពជោគជ័យផងដែរ។

Image result for alibaba

១.ពួកគេភាពជឿជាក់លើខ្លួនពួកគេយ៉ាងខ្លាំង

ភាពជឿជាក់លើខ្លួនឯងគឺជា កម្មវិធីមេ របស់កំព្យូទ័រនៃការគិតដោយមិនដឹងខ្លួនរបស់អ្នក។ វាដើរតួរជាប្រព័ន្ធប្រតិបត្តិការនៃផ្លូវចិត្តរបស់អ្នក។

គ្រប់ការគិត អារម្មណ៍ បទពិសោធន៍ និងការសម្រេចចិត្តដែលអ្នកមាន និងធ្វើត្រូវបានរក្សាទុកជា​អចិន្ត្រៃនៅក្នុងប្រអប់រក្សានៃផ្លូវចិត្តមួយនេះ។

ភាពជឿជាក់លើខ្លួនអ្នកពន្យល់ពីមូលហេតុដែលច្បាប់ផ្លូវចិត្តមានឥទ្ធិពលខ្លាំងប៉ុណ្ណាទៅ​លើបុគ្គលិកលក្ខណៈរបស់អ្នក។

២.ពួកគេភាពស្ថិតថេរ

នៅពេលដែលបង្កើតនូវភាពជឿជាក់លើខ្លួនអ្នកលើជំនាញអ្វីមួយហើយ អ្នកត្រូវតែធ្វើវាជាមួយ​នឹងអាកប្បកិរិយានៃភាពស្ថិតថេរជាមួយវាជា​និច្ច។ អ្នកប្រហែលជាមានសមត្ថិភាពពិសេស​លើ​ជំនាញអ្វីមួយ ប៉ុន្តែបើភាពជឿជាក់លើខ្លួនអ្នកនៅកម្រិតទាបនៅក្នុងជំនាញនោះ អ្នកនឹងធ្វើជំនាញ​នោះដោយនៅក្រោមសក្តានុពលពិតរបស់អ្នក។

ទម្លាប់នៃអ្នកជោគជ័យគឺថាការមានការគិតវិជ្ជមាន និងភាពជឿជាក់លើខ្លួនឯងនៅភាពវិជ្ជមាន​នៅគ្រប់ជំនាញទាំងអស់នៃជីវិតរបស់ពួកគេ។ នៅក្នុងអាជីវកម្ម និងអាជីព អ្នកមានភាពជឿ​ជាក់លើខ្លួន​ឯងលើគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់អ្នកទាក់ទងនឹងហិរញ្ញវត្ថុ។ ជាមួយនឹងការគិតវិជ្ជមាន អ្នកមានភាពជឿជាក់លើខ្លួនអ្នកលើចំនួនទឹកប្រាក់ដែលអាចរកបាន និងថាតើអ្នកត្រូវខិតខំយ៉ាងណា​ដើម្បីទទួលបាននូវចំនួនទឹកប្រាក់នោះ។

៣.ពួកគេឈានចេញពីតំបន់សុវត្ថិភាពរបស់ពួកគេ

មិនថាភាពជឿជាក់របស់អ្នកលើខ្លួនអ្នក ទម្លាប់នៃការគិតទាំងលើទឹកប្រាក់ ការអនុវត្តជំនាញផ្សេងៗ ពួកនឹងក្លាយជាតំបន់សុវត្ថិភាពរបស់អ្នក។ (តំបន់សុវត្ថិភាពសំដៅលើអ្វីដែលអាចផ្តល់អោយអ្នកនូវភាពងាយស្រួលនឹងធ្វើ និងទទួល​ដោយគ្មាន​គ្រោះថ្នាក់ និងហានិភ័យ ទាំងការបង្កើតប្រាក់ ទំនាក់ទំនងស្នេហា និងអាជីពការងារ)។

តំបន់សុវត្ថិភាពរបស់អ្នកនឹងក្លាយជាឧបសគ្កដ៍មហិមាដែលបង្អាក់លើការបញ្ចេញសកម្មភាពរបស់អ្នក។

នៅពេលដែលអ្នកបានឈានចូលនៅក្នុងតំបន់សុវត្ថិភាពនេះហើយមិនថាលើផ្នែកណាមួយនៃជីវិតរបស់​អ្នក អ្នកនឹងខិតខំនិងតស៊ូដោយមិនដឹងខ្លួនដើម្បីស្ថិតនៅក្នុង​តំបន់ផ្តល់ភាពកក់ក្តៅនោះ ​បើទោះ​បី​ជា​វាអាចមាន​ស្ថិតនៅទាបជាងខ្លាំង​បើប្រៀបធៀបនឹងសមត្ថភាពពិតរបស់​អ្នកដើម្បីសម្រេច​បាននៅក្នុង​ផ្នែកនោះក៏ដោយ។

គន្លឹះដើម្បីទទួលបាននូវសក្តានុពលពេញលេញរបស់អ្នក​និងអភិវឌ្ឍន៍ទម្លាប់ដូចមនុស្សជោគជ័យ​សម្រាប់ខ្លួនអ្នកគឺការបង្កើនភាពជឿជាក់លើខ្លួនអ្នកតាមរយៈគំរូនៃការគិតវិជ្ជមាន។ វាសម្រាប់អ្នក​ដើម្បីអភិវឌ្ឍន៍ទម្លាប់ថ្មីនៃការគិតវិជ្ជមានលើអ្វីដែលអាចទៅរួចសម្រាប់អ្នក។ វិធីដើម្បីធ្វើអោយអ្នក​សម្រេចបាននូវអ្វីដែលជាភាពខាងក្រៅខ្លួងរបស់អ្នកកាន់តែច្រើនដោយការផ្លាស់ប្តូរការគិត និងអារម្មណរបស់អ្នកចំពោះសក្តានុពលរបស់អ្នកនៅលើមុខជំនាញអ្វីមួយនៅក្នុងខ្លួនរបស់អ្នក។​

៤.ពួកគេជាមនុស្សគិតវិជ្ជមាន

ភាពជឿជាក់លើខ្លួនឯងគឺជាការផ្តល់ឧត្តមគិតិលើខ្លួនឯង។

នេះជាឧត្តមភាពដែលអ្នកមានសម្រាប់ខ្លួនអ្នកដូចដែលអ្វីដែលបានធ្វើអោយអ្នកបានក្លាយជាម្នាក់​ដែលល្អបំផុតដែលអាចធ្វើបាន។

ឧត្តមភាពលើខ្លួនឯង និងភាពជឿជាក់លើខ្លួនឯងត្រូវបានបង្កើតឡើងពីការបួងសូង ក្តីសង្ឃឹម សុបិន្ត គោលដៅ និងភាពសប្បាយរីករាយអំពីជីវិតនៃថ្ងៃអនាគតរបស់អ្នក បួកបញ្ចូលជាមួយនឹងគុណតម្លៃ និងគុណធម៌ដែលអ្នកសរសើរអំពីខ្លួនអ្នក និងអ្នកដ៏ទៃ។

ឧត្តមភាពលើខ្លួនឯង និងភាពជឿជាក់លើខ្លួនឯងកើតឡើងដោយការគិតវិជ្ជមានលើខ្លួនអ្នកដែលជា​មនុស្សដ៍ល្អបំផុតម្នាក់ដែលគិតថានឹងក្លាយជា រស់នៅក្នុងជីវិតមួយដ៏ពិសេសដែលអ្នកអាចនឹងទទួល​បាន។​

មនុស្សពូកែ ជោគជ័យ និងរីករាយ ផ្តល់ឧត្តមភាពលើខ្លួនពួកគេ។ ពួកគេមានគំនិតច្បាស់លាស់លើ​អ្វីដេលពួកចូលចិត្ត គោរព និងកោតសរសើរ។ ពួកគេផ្តល់ឧត្តមភាពអំពីគុណធម៌ គុណតម្លៃ និង គុណលក្ខណៈ នៃមនុស្សដែលខ្ពង់ខ្ពស់ អ្នកដែលពួកគេចង់ក្លាយជា។

មនុស្សដែលទទួលបានជោគជ័យបំផុតមានចក្ខុវិស័យលើកកម្ពស់ដែលបំផុសគំនិតនូវអ្វីដែលមនុស្ស​ដ៏ល្អពិតប្រាកដមានរូបរាងនិងរបៀបដែលគាត់មានអាកប្បកិរិយាទៅភាពជឿជាក់លើខ្លួនឯង។ អ្នកគឺជាមនុស្សម្នាក់ដែលគួរឱ្យចាប់អារម្មណ៍ដែលមានសក្តានុពលនិងសមត្ថភាពដែលមិនទាន់បាន​បញ្ចេញ។ អ្វីដែលអ្នកបានសម្រេចក្នុងជីវិតរហូតមកដល់ពេលនេះគ្រាន់តែជាស្រមោល​នៃអ្វីដែលអាច​ធ្វើបានសម្រាប់អ្នក។

វាគ្មានដែនកំណត់លើអ្វីដែលអ្នកអាចធ្វើបាននិងមានលើកលែងតែអ្នកកំណត់ដែនកំណត់ដែលអ្នកដាក់​លើ​ខ្លួន​អ្នកដោយការគិតផ្ទាល់ខ្លួនរបស់អ្នក។

ដោយធ្វើតាមជំហានទាំង 4 នេះនិងដោយការត្រួតពិនិត្យពេញលេញនៃការអភិវឌ្ឍភាពជឿជាក់ខ្លួនឯង​របស់​អ្នកតាមរយៈការគិតវិជ្ជមាន​អ្នកបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍដែលនឹងជួយ​ឱ្យអ្នកអាច​សម្រេចបានកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះច្រើនជាងមនុស្សធម្មតាដែលសម្រេច​បានក្នុងមួយជីវិត។



អត្ថបទថ្មី