តុលាការបានសម្រេចចោទប្រកាន់លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀតពីបទ…

  • 2019-09-27 4:09:15 PM
  • ចំនួនមើល 112 ដង

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៩នេះបានសម្រេចចោទប្រកាន់លោកសមរង្ស៉ីនិងបក្ខពួក៨នាក់ផ្សេងទៀតពីបទ«ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជាក្រៅពីនោះអ្នកពាក់ព័ន្ធនឹងការគាំទ្រឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើនេះនឹងត្រូវប្រឈមមុខការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពី«បទរួមគំនិតក្បត់» ដែលអាចមានទោសពី៥ឆ្នាំទៅ២០ឆ្នាំ។នេះបើតាមសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលអង្គភាពសារព័ត៍មានផ្កាឈូកមេឌាយ៍ ( Phkachhouk media)ទទួលបាននៅរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៩នេះ ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងយ៉ាងដូច្នេះថា «អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចធ្វើការចោទប្រកាន់មនុស្សចំនួន០៩នាក់រួមមានឈ្មោះសមរង្ស៉ី, ឈ្មោះអេងឆៃអ៊ាង, ឈ្មោះមូរសុខហួរ, ឈ្មោះអ៊ូច័ន្ទឬទ្ធិ, ឈ្មោះហូរវ៉ាន់, ឈ្មោះឡុងរឺ, ឈ្មោះម៉ែនសុថាវរិន្រ្ទ, ឈ្មោះជូឡុងសូមួរ៉ានិងឈ្មោះនុតរំដួលព្រមទាំងគូកនពីបទឧបឃាតដោយយោងតាមមាត្រា៤៥១នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលអាចមានទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ»។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា ផែនការដែលមានក្នុងអង្គហេតុខាងលើគឺជាឧក្រិដ្ឋកម្មប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខនៃរដ្ឋហើយអ្នកពាក់ព័ន្ធនឹងការគាំទ្រឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើនេះនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពី«បទរួមគំនិតក្បត់» ដែលអាចមានទោសពី៥ឆ្នាំទៅ២០ឆ្នាំ តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌលើកលែងអ្នកពាក់ព័ន្ធទាំងនោះបានចូលមកសារភាពបានទាន់ពេលវេលាដែលអាចនឹងត្រូវលើកលែងអោយរួចពីទោសតាមបញ្ញត្តិពិសេសនៃមាត្រា៤៥៤នៃក្រមព្រហ្មទណ្ឌ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាការចោទប្រកាន់ខាងលើគឺពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ផ្ដួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជនសមរង្ស៉ី» ដោយមានការអំពាវនាវនិងប្រើប្រាស់ថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ដើម្បីចូលរួមអនុវត្តផែនការនេះ៕

អត្ថបទថ្មី