តារា Original Song វ័យក្មេង Key កំពុងធ្វើឱ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយសម្រស់ដ៏សង្ហារដូចកូនកាត់របស់គេ!!

  • 2019-10-06 3:32:47 AM
  • ចំនួនមើល 65 ដង

បើទោះបីជាទើបតែប្រឡូកក្នុងវិស័យសិល្បៈពិតមែន ប៉ុន្ដែតារាចម្រៀងញញឹមស្រស់ Key បានឆក់យកបានប្រជាប្រិយភាពពីសំណាក់យុវវ័យជាច្រើនតាមរយៈសមត្ថភាពនិពន្ធទំនុកច្រៀង និង ការច្រៀងជាភាសាអង់គ្លេសបានយ៉ាងល្អ ។

ថ្មីៗនេះមានបណ្ដាអ្នកគាំទ្រជាច្រើនបានចែករំលែករូបថតជាច្រើនសន្លឹករបស់ Key លើបណ្ដាញសង្គមព្រោងព្រាតក្រោយពីតារារូបនេះបានបង្ហោះរូបភាព និង វីដេអូជាច្រើនចែករំលែកនៅលើបណ្ដាញសង្គមនានា ។ ទស្សនិកជនជាច្រើនបានចាប់អារម្មណ៍លើរូបសម្រស់របស់តារារូបនេះខ្លាំងដោយហេតុថា លោកនិយមលេងស្ទីលតុបតែងខ្លួនបែបទាន់សម័យព្រមទាំងប្រើស្ទីលថតរូបកាលីបៗប្លែកភ្នែកតែម្ដង ធ្វើឱ្យស្រីៗលង់ស្នេហ៍មិនតិចនោះទេ ៕



អត្ថបទថ្មី