គ្រាន់តែថ្ងៃកំណើត ក៏អាចបញ្ជាក់ពីអត្តចរិត និងចំណុចល្អ ចំណុចអន់របស់បុគ្គលម្នាក់នោះដែរ

  • 2019-10-04 2:58:08 PM
  • ចំនួនមើល 70 ដង

អ្នកកើតថ្ងៃច័ន្ទ

– ចំណុចល្អ

ចិត្តទៀងត្រង់ ត្រង់ទៅត្រង់មក បើស្រឡាញ់ គឺស្រឡាញ់ងាយ។ ជាមនុស្សដែលធ្វើអ្វី តែងគិតដល់អ្នកដទៃមុនខ្លួនឯងជានិច្ច រឿងស្នេហា បើបានធ្វើឱ្យគេមានក្ដីសុខ ខ្លួនឯងក៏សប្បាយចិត្ត។

– ចំណុចអន់

ជាមនុស្សស្ងៀមស្ងាត់ តែគិតច្រើនណាស់ ចិត្តគុំកួនច្រើនបើមាននរណាធ្វើឱ្យឈឺចាប់ ហើយលួចទៅខូចចិត្តម្នាក់ឯងស្ងាត់ៗ តែពេលជួបតែងញញឹមដាក់ ធ្វើដូចគ្មានរឿងអ្វីកើតឡើង តែក្នុងចិត្តតែគិតថាផ្ញើទុកសិនចុះហែង ថ្ងៃណាមួយនឹងសងវិញទ្វេជាពីរ។

1

អ្នកកើតថ្ងៃអង្គារិ៍

– ចំណុចល្អ

ក្នុងរឿងមិត្តភាព អាចលះបង់បាន១០០ភាគរយ ធ្វើល្អជាមួយមនុស្សគ្រប់គ្នា ស្មោះត្រង់ មិនចេះពុតត្បុត ចូលចិត្តអាណិត និងជួយអ្នកដទៃ ជាមនុស្សចិត្តទន់ ឆាប់ជឿទុកចិត្តគេ។

-ចំណុចអន់

ជាមនុស្សស្ងាត់ៗ តែពូកែរអ៊ូរង៉ូវៗ ពូកែថា ពូកែស្ដីបន្ទោស អារម្មណ៍ឆាប់មួម៉ៅ ឆេវឆាវ ក្ដៅក្រហាយ បើមាននរណាធ្វើឱ្យថ្នាក់ចិត្ត។ រឿងមិនសមជារឿង ក៏អាចធ្វើឱ្យកើតជារឿង។ ចំណែករឿងស្នេហាវិញ បើដៃគូធ្វើឱ្យខឹង ប៉ះពាល់អារម្មណ៍ មុខតែខឹងកាន់ខែ ទាល់តែដៃគូជាមនុស្សពូកែលួង ទើបអាចថ្នមចិត្តគេបាន។

២

អ្នកកើតថ្ងៃពុធ

– ចំណុចល្អ

ងាយចុះសម្រុងនឹងមនុស្សជុំវិញខ្លួន ចិត្តល្អ ចេះគិតដល់អ្នកដទៃ ជាមនុស្សមានគំនិតវិជ្ជមាន អាចប្រឹក្សា កិច្ចការងារបាន ជាមនុស្សចេះប្រឈមមុខ ខុសដឹងខុស ត្រូវដឹងត្រូវ ហើយរីករាយនឹងទទួលយកពាក្យស្ដីបន្ទោស រិះគន់ ក្នុងន័យកែលំអ។

– ចំណុចអន់

មានចិត្តគុំកួនមិនធម្មតាទេ បើមានអ្នកណាធ្វើមិនល្អដាក់គេមុន គេមិនងាយនឹងអភ័យទោសនោះឡើយបើស្អប់នរណាម្នាក់ហើយ គឺស្អប់ទាំងឈ្មោះ ស្អប់ទាំងសំឡេង ខ្ពើមជួប។

៣

អ្នកកើតថ្ងៃព្រហស្បតិ៍

-ចំណុចល្អ

យកចិត្តទុកដាក់គ្រប់រឿង ច្បាស់លាស់ ប្រាកដប្រជានឹងការងារ ជាពិសេសក្នុងរឿងស្នេហា គឺស្មោះចំពោះមនុស្សដែលគេស្រឡាញ់។ ក៏ជាមនុស្សឱ្យភាពសំខាន់ដល់មិត្តភាព ពូកែលួងលោម ពូកែថ្នមចិត្តអ្នកដទៃ។

-ចំណុចអន់

ស្ពឹកស្រពន់ អារម្មណ៍មិនសូវនឹងន ចូលចិត្តពិភពលោកផ្ទាល់ខ្លួន គិតច្រើន មានបញ្ហាចូលចិត្តសម្ងំគិតតែម្នាក់ឯង។ មិនសូវស្ដាប់មតិយោបល់ពីអ្នកដទៃឡើយ ព្រោះគេគិតថា គ្មានអ្នកណាអាចជួយគេបានទេ ក្រៅតែពីគេខ្លួនឯង។P

៤

អ្នកកើតថ្ងៃសុក្រ

– ចំណុចល្អ

ស្មោះត្រង់ សេពគប់ជាមួយនរណាហើយក៏ស្រឡាញ់ពិត ធ្វើអ្វីក៏ចេះខ្លាចក្រែងចិត្តគេ ចូលចិត្តធ្វើអ្វីដើម្បីអ្នកដទៃគេមានក្ដីសុខ និងសប្បាយចិត្ត

– ចំណុចអន់

អាចអភ័យឱ្យអ្នកដទៃ តែគ្មានថ្ងៃបំភ្លេចនូវទង្វើដែលគេធ្វើដាក់ខ្លួនឡើយ ចងចាំមួយជីវិត។ មិនចេះរករឿងអ្នកណាមុនទេ តែបើគេធ្វើដាក់មុន ស្អប់ដល់ខ្មោចគេទៀតគ្មានថ្ងៃលើកលែង។

៥

អ្នកកើតថ្ងៃសៅរិ៍

– ចំណុចល្អ

ស្មោះត្រង់នឹងរឿងបេះដូង មានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួន។ ចិត្តទន់ ពូកែអាណិតអាសូរគេ អ្នកណាមានបញ្ហា អាចមកប្រឹក្សាជាមួយអ្នកកើតថ្ងៃនេះបាន ព្រោះគេតែងមានគំនិតល្អៗច្រើនណាស់។ ជាមនុស្សមានចិត្តគិតដល់អ្នកដទៃ ច្រើនជាងខ្លួនឯង តែចំពោះតែមនុស្សដែលល្អនឹងគេតែប៉ុណ្ណោះ។ ជាមិត្តល្អ ដៃគូការងារល្អ បងប្អូនល្អ កូនល្អ ពលរដ្ឋល្អ ជាមនុស្សយុត្តិធម៌ ច្បាស់លាស់ មិនចេះផ្ដេសផ្ដាសឡើយ។

– ចំណុចអន់

ឆាប់មួម៉ៅ អារម្មណ៍ប្រែប្រួលលឿន ពេលខឹងម្ដងៗសម្ដអាក្រក់ តែបើគេមិននិយាយ មិនបាចើមើលមុខគេទេគួរឱ្យខ្លាច។ បើមាននរណាធ្វើឱ្យគេស្អប់ហើយ គេនឹងស្អប់មួយជីវិត ទោះម្នាក់នោះចង់មកធ្វើល្អកែប្រែបែបណា ក៏គេមិនលើកលែងដែរ។ តែបើគេធ្វើខុសចំពោះនរណា គឺតែងតែធ្វើបាបខ្លួនឯងវិញ។

6

អ្នកកើតថ្ងៃអាទិត្យ

– ចំណុចល្អ

ចេះយល់ពីទុក្ខលំបាកអ្នកដទៃ ដឹងពីវិធីជួយដោះស្រាយបញ្ហារបស់អ្នកដទៃ មានតែគំនិតល្អៗ រកវិធីល្អៗឱ្យគេឯង ជាមិត្តល្អ ដៃគូល្អ ស្មោះត្រង់ មិនមានពុតត្បុត ចេះដឹងខុសត្រូវ មានភាពអត់ធ្មត់ខ្ពស់ ពូកែអនុគ្រោះឱ្យគេ។

– ចំណុចអន់

អាចជួយសម្រាលទុក្ខលំបាកអ្នកដទៃ​ តែមិនអាចជួយសម្រាលបញ្ហាខ្លួនឯង អាចកំដរអ្នកដទៃ តែពេលខ្លួនឯងមានទុក្ខ បែរជាសម្ងំគិតតែម្នាក់ឯង។ ងាយនឹងត្រូវគេធ្វើបាបចិត្ត បោកប្រាស់ កុហកលាក់បាំង ប្រើមនោសញ្ចេតនា ច្រើនជាងខួរក្បាល ចឹងហើយបានមនុស្សនេះ ងាយរងឈឺចាប់ព្រោះអ្នកដទៃ៕

7


អត្ថបទថ្មី