គុណប្រយោជន៍ធំៗ ៦ នៃការក្រោកពីព្រលឹមជាប្រចាំ!!!

  • 2019-10-05 3:40:00 AM
  • ចំនួនមើល 84 ដង

ការ​ភ្ញាក់​​ពី​ព្រលឹម​ អាច​នឹង​ពិបាក​បន្តិច​ សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ដេក​ស្ពឹក​រាល់​ថ្ងៃ ទោះ​ម៉ោង​រោទ៍​ចង់​ផ្ទុះ​ ក៏​មិន​ព្រម​ក្រោក។ ល្មោភ​ដេក​យូរ​ក្រ​ងើប​ខ្លាំង​ពេក មិន​ត្រឹម​តែ​ខាត​ពេល​វេលា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មិន​អាច​ទទួល​បាន​គុណ​ប្រយោជន៍​ធំៗ​ ដូច​អ្នក​ដែល​ងើប​ពី​ព្រលឹម​នោះ​​ឡើយ​។

១. ក្រោក​ឡើង​បាន​ញ៉ាំ​អាហារ​​ពេល​ព្រឹក​ល្អ​បំផុត​​ចំពោះ​សុខភាព

អ្នក​ដែល​ក្រោក​ពី​ព្រលឹម​ មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ចំណែក​ឯ​​អ្នក​ដែល​ទម្លាប់​ងើប​យឺត តែង​ប្រញាប់​ប្រញាល់​ មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​បាន​​ត្រឹម​ត្រូវ​ឬ​ខក​ម៉ោង ជួន​កាល​ចេះ​តែ​ញ៉ាំ​អាហារ​សម្រន់​ឲ្យ​តែ​រួច​ៗ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់​ធ្ងរ​ទៅ​​ថ្ងៃ​មុខ។

២. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា

បន្ទាប់​ពី​គេង​ឆ្អែត​ពេញ​មួយ​យប់ ស្បែក​របស់​អ្នក​នឹង​ស្រស់​ថ្លា​នៅ​ពេល​ព្រឹក។ ជាពិសេស​ ប្រសិន​បើ​អ្នក​ក្រោក​លឿន អ្នក​ប្រាកដ​ជា​មាន​ពេល​គ្រប់​គ្រាន់​ ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក​ មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ។ ដោយសារ​​ភាគ​ច្រើន អ្នក​ដែល​ក្រោក​យឺត​ តែង​ចូល​គេង​ពេល​យប់​ជ្រៅ ទើប​បណ្តាល​ឲ្យ​សភាព​ស្បែក​ស្រអាប់ ឆាប់​ជ្រួញ គ្មាន​សុខភាព​ល្អ​។

៣. អាច​ផ្តោត​អារម្មណ៍​បាន​ល្អ

ការ​ងើប​ពី​ព្រលឹម អាច​ជួយ​ឲ្យ​អ្នក​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ មិន​ឆាប់​ធុញ​ថប់​ស្មុគស្មាញ​ ធ្វើ​កិច្ច​ការ​អ្វី ក៏​រលូន​ជាង​អ្នក​ដែល​គេង​ទ្រមក់។

៤. ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព

មនុស្ស​ជោគជ័យ​ភាគ​ច្រើន​ ក្រោក​ឡើង​នៅ​ចន្លោះ​ម៉ោង ៥-៦​ព្រឹក ព្រោះ​ពួក​គេ​ចង់​ឲ្យ​ការ​ធ្វើ​​ការងារ​ផ្សេងៗ​ប្រកប​ដោយ​​ប្រសិទ្ធភាព​​ខ្ពស់​​។

  • ក្នុង​អំឡុង​ពេល​ព្រឹក​ព្រលឹម អ្នក​អាច​ធ្វើ​កិច្ចការ​សំខាន់ៗ ដោយ​គ្មាន​ការ​រំខាន​។
  • ខួរ​ក្បាល​ក៏​​ស្រឡះ​ល្អ​មិន​ស្ពឹក​​ស្រពន់ គិត​អ្វី​បាន​លឿន​ និង​មាន​លទ្ធផល​ល្អ​។
  • អ្នក​អាច​បែក​ចែក ធ្វើ​ការ​សម្រេច​ចិត្ត​បាន​​ច្បាស់​លាស់​​​និង​ប្រសើរ​ជាង​នៅ​ពេល​ថ្ងៃ​ឬ​ពេល​ល្ងាច។
  • ការ​ក្រោក​លឿន​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​កំហែង​ពេញ​មួយ​ថ្ងៃ​។

៥. ​គេង​លឿន​​ភ្ញាក់​លឿន

កាលណា​រាង​កាយ​របស់​អ្នក​ស៊ាំ​ជាមួយ​នឹង​ការ​ក្រោក​ពី​ព្រលឹម​ជា​ប្រចាំ នោះ​នៅ​ពេល​យប់​អ្នក​​មិន​ពិបាក​ក្នុង​ការ​គេង​ទៀត​ទេ។ ប្រសិន​បើ​អ្នក​នៅ​​បណ្តោយ​យូរ​រហូត​ដល់​ហួស​ម៉ោង​គេង​ អ្នក​ច្បាស់​ជា​ ពិបាក​ក្រោក​ខ្លាំង​នៅ​ពេល​ព្រឹក រាង​កាយ​ក៏​មិន​បាន​សម្រាក​គ្រប់គ្រាន់ ដោយ​សារ​តែ​អ្នក​​មិន​​កំណត់​ពេល​គេង​និង​ពេល​ភ្ញាក់​ឲ្យ​បាន​ទៀង​ទាត់។

៦. រីក​រាយ​នឹង​ពេលវេលា​ស្ងប់ស្ងាត់

វា​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​ ដែល​អ្នក​អាច​រីក​រាយ​ក្នុង​ការ​ហាត់​ប្រាណ ឬ​ដំណើរ​នៅ​តាម​ដង​ផ្លូវ ដោយ​ពុំ​ចាំ​បាច់​បារម្ភ​ពី​ការ​ស្ទះ​ចរាចរណ៍​កកកុញ​គួរ​ឲ្យ​ធុញ​៕​

ប្រភព៖ Sanook



អត្ថបទថ្មី